បែក​ធ្លាយ​ iPhone អេក្រង់ ៤អ៊ីញ​ថ្មី iPhone 5se ​នឹង​ត្រូវ​ប្ដូរ​ប៊ូតុង Power ​ទៅ​ចំហៀង​ខាង​ស្ដាំ​​វិញ​



​ក្រុមហ៊ុន Apple ត្រូវ​គេ​រាយការណ៍​ថា ​កំពុង​វិល​មក​ផលិត​ទូរស័ព្ទ iPhone ​អេក្រង់ ៤អ៊ីញ​បន្ត​ពី​ជំនាន់ iPhone 5S។ ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ពាក់ព័ន្ធ​នឹង iPhone ​ស៊េរី​ថ្មី​នេះ​ថា នឹង​មាន​ឈ្មោះ iPhone 5se ​ហើយ​មាន​លក្ខណៈ សម្បត្តិ​ប្រហែល​នឹង iPhone 6 ​ដែរ។ ចំណែក​ពេល​នេះ រូប​ដ្យាក្រាម iPhone 5se ​បាន​បែកធ្លាយ​ចេញ បង្ហាញ​ឱ្យ​ឃើញ​ការ​ផ្លាស់ប្ដូរ​ទីតាំង​នៃ​ប៊ូតុង Power ​ពោល​គឺ​ស្ថិត​នៅ​ចំហៀង​ខាង​ស្ដាំ​នៃ​ទូរស័ព្ទ​វិញ។ តាម​រូប​ដ្យាក្រាម​ខាង​លើ បង្ហាញ​ឱ្យ​ឃើញ​រចនាបថ iPhone 5se ពិត​ជា​ស្រដៀង​ខ្លាំង​ទៅ​នឹង iPhone 5 ​និង iPhone 5S ខុស​តែ​ទីតាំង​ប៊ូតុង Power ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប្ដូរ​ទៅ​ចំហៀង​ខាង​ស្ដាំ ខិត​ឡើង​លើ​ក្បែរ​កែង​ទូរស័ព្ទ ​ឬ​អាច​និយាយ​បាន​ថា ទីតាំង​ស្មើ​នឹង​ប៊ូតុង​សំឡេង គ្រាន់តែ​ខុស​ខាង​ប៉ុណ្ណោះ។

download

កន្លង​ទៅ​មាន​មតិ​អតិថិជន​ច្រើន​គួរ​សម លើកឡើង​ថា ​ចាប់ពី​ពេល​ប្រើ iPhone ​អេក្រង់ ៤,៧អ៊ីញ វា​មាន​ការ​ពិបាក​ខ្លះ ពេល​ចាប់កាន់​ក្នុង​ដៃ។ ដូច្នេះ​នេះ​អាច​ជា​ហេតុផល​នាំ​ឱ្យ Apple ​វិល​ទៅ​បន្ត​អភិវឌ្ឍ iPhone អេក្រង់ ៤អ៊ីញ​ស៊េរី​ថ្មី។ គេ​សង្កេត​ឃើញ ​តួ iPhone ​ថ្មី​នេះ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​សមាសធាតុ​ប្រហែល​ដូច​គ្នា​ទៅ​នឹង iPhone 6។ ​ទូរស័ព្ទ iPhone 5se ​ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ Apple ​ប្រកាស​ចេញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី១៥ ខែ​មីនា​ខាង​មុខ ដែល​មាន​ការ​កែ​លំអ​ខ្លះៗ​ទៅ​លើ​កាមេរ៉ា អាច​មាន​សមត្ថភាព​ដូច​ជា​កាមេរ៉ា iPhone 6S, មុខងារ live photos, NFC និង​ជម្រើស​ពណ៌​មាស​ក្រហម (rose gold)។ វា​នឹង​មាន​ជម្រើស​មេម៉ូរី 16GB ​និង 64GB ​ដែល​តម្លៃ​ប្រហាក់ប្រហែល​នឹង iPhone 5S៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s