​បើ​​ឱ្យ​ប្រិយមិត្ត​រើស​​​មួយ​ក្នុង​ចំណោម Galaxy S7 ​និង LG G5 ​តើ​មួយ​ណា​ជា​ស្មាតហ្វូន​ក្ដី​ស្រមៃ​អ្នក?​



​ប្រសិន​បើ​អ្នក​ចង់​បាន​ទូរស័ព្ទ Android ​ស៊េរី​ថ្មី​ចុងក្រោយ និង​ល្អ​បំផុត នោះ​មិន​ត្រូវ​មើល​រំលង Galaxy S7 និង LG G5 ទេ។ ទូរស័ព្ទ​ទាំង​ពីរ​ជា​ស្មាតហ្វូន​ល្អ​បំផុត​ទើប​ត្រូវ​សម្ពោធ​នៅ​សមាជ​ពិភពលោក MWC 2016 ​ក្នុង​ក្រុង​បាស៊េឡូណា​ថ្មីៗ។ លក្ខណៈ​សម្បត្តិ ​មុខងារ បច្ចេកវិទ្យា សុទ្ធតែ​ទំនើបៗ ​ហើយ​ការ​ឌីហ្សាញ​រូបរាង​ក៏​ដូច​គ្នា ទើប​ធ្វើឲ្យ​សាធារណជន​ហើប​មាត់​មិន​សរសើរ​មិន​បាន។

g5-galaxy-s702-24_1448vlad-savov-1.0

ចុះ​ធ្លាប់​គិត​អត់​ថា ប្រសិន​ឱ្យ​លោក​អ្នក​រើស​យក​មួយ​ក្នុង​ចំណោម S7 និង G5 ​តើ​អ្នក​នឹង​យក​មួយ​ណា? បើ​ស្រពិចស្រពិល ប្រិយមិត្ត​អាច​មក​ធ្វើការ​ប្រៀបធៀប​រវាង​ស្មាតហ្វូន​ទាំងពីរ​ជាមួយ​យើង​ខ្ញុំ​ដូច​ខាង​ក្រោម៖

https://youtu.be/gHD-2amU8k4

download (1)

តាម​ការ​ប្រៀបធៀប​នេះ​បង្ហាញ​ថា ​LG G5 ​មាន​កម្រាស់​ស្ដើង​ជាង Galaxy S7 ​ប៉ុន្តែ S7 ​មាន​ទម្ងន់​ស្រាល​ជាង G5។ ចំពោះ​អេក្រង់ G5 មាន​ទំហំ​ធំ​ជាង S7 ​ពោល​គឺ ៥,៣អ៊ីញ និង ៥,‌១អ៊ីញ។ សូម​បញ្ជាក់​ថា ប្រភេទ​អេក្រង់​លើ​ស្មាតហ្វូន​ទាំងពីរ​មិន​ដូច​គ្នា​ទេ។ អេក្រង់ S7 ​ប្រភេទ Super AMOLED ​ចំណែក​របស់ G5 ​ប្រភេទ IPS LCD ​ប៉ុន្តែ​មាន​កម្រិត​បង្ហាញ​រូប Quad HD ​ដូច​គ្នា។

samsung-galaxy-s7-hands-on-7-2-970x647-c

samsung-galaxy-s7-hands-on-3-2-970x647-c

Galaxy S7

lg-g5-front-angle-970x647-c lg-g5-41-2-970x647-c ​ងាក​ទៅ​មើល​ដង់ស៊ីតេ​ភិចហ្សែល​នៃ​អេក្រង់​វិញ​ឃើញ​ថា S7 ​មាន​ច្រើន​ជាង G5 ​ពោល​គឺ 577ppi ​និង 554ppi។ ​ទូរស័ព្ទ​ទាំងពីរ​ប្រើ​សូហ្វ៊ែរ UI ​រៀងៗ​ខ្លួន​ដែល S7 ​ប្រើ TouchWiz រីឯ G5 ​ប្រើ LG UX ​តែ​ទាំងពីរ​មាន​ប្រព័ន្ធ​ដំណើរការ Android 6.0.1 ​ដូច​គ្នា។ https://youtu.be/cyohHyQl-kc ​ចំពោះ​មេម៉ូរី​ម៉ាស៊ីន​គឺ​មាន​ទំហំ 32GB ​ដូច​គ្នា ប៉ុន្តែ G5 ពិសេស​ជាង​ដោយ​វា​អាច​បន្ថែម microSD ​បាន​ដល់ 2TB ​ខណៈ ដែល S7 ​អាច​បន្ថែម​ត្រឹម 200GB។ ចំណែក​ឈីប CPU ​បំពាក់ Snapdragon 820 ​របស់ Qualcomm ដូច​គ្នា និង​មាន RAM ​ស្មើ​គ្នា 4GB។ បំពាក់​បច្ចេកវិទ្យា Bluetooth 4.2 ដូច​គ្នា។ ​បើ​មើល​លើ​មុខងារ​ត្រួត​ពិនិត្យ​ចង្វាក់​បេះដូង​វិញ S7 ​មាន ប៉ុន្តែ G5 ​ពុំ​មាន​ទេ។ បើ​និយាយ​ពី​មុខងារ​ស្កេន​ក្រយៅដៃ​គឺ​មាន​ដូច​គ្នា គ្រាន់តែ​បំពាក់​ខុស​ទីតាំង​គ្នា ពោល S7 បំពាក់​នៅ​លើ​ប៊ូតុង Home ​ខាង​មុខ ចំណែក G5 ​បំពាក់​នៅ​លើ​ប៊ូតុង Home ​នៅ​ខាង​ខ្នង​ទូរស័ព្ទ។ កម្រិត​ថ្ម S7 ​ធំ​ជាង G5 ​គឺ 3000mAh ​ទល់​នឹង 2800mAh។ https://youtu.be/anyW8UY9ELg ​សូម​បញ្ជាក់​ថា G5 មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ២ (dual rear lense) ទំហំ 16MP ​និង 8MP (​ចាប់រូប​ក្នុង​មុំ ១៣៥ដឺក្រេ) ​អម​ដោយ​បច្ចេកវិទ្យា OIS ​ចំណែក​កាមេរ៉ា S7 ​ពុំ​មាន​ដូច​ទេ ប៉ុន្តែ​មាន​បច្ចេកវិទ្យា Dual Pixel ធ្វើ​ឱ្យ​ការ​ថត​រូប​កាន់តែ​ច្បាស់​ជាង​មុន ពិសេស​គឺ​មាន​គុណភាព​ខ្ពស់​ពេល​ថត​នៅ​ទី​ងងឹត​តែ​ម្ដង អម​ដោយ​ទំហំ 23MP ​បច្ចេកវិទ្យា OIS ​និង f/1.7 aperture។ ចំពោះ​កាមេរ៉ា​មុខ G5 មាន​ទំហំ 8MP ធំ​ជាង S7 ​ដែល​មាន​ត្រឹម 5MP។

samsung-galaxy-s7-water-720x720

ស្មាតហ្វូន​ទាំងពីរ​សុទ្ធតែ​មាន​មុខងារ​សាក​ថ្ម​ចូល​រហ័ស Quick Charge 3.0 ដូច​គ្នា ប៉ុន្តែ S7 ​លើស​ត្រង់​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ ចំណែក G5 ​គ្មាន​ដូច។ ម្យ៉ាង S7 ​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក IP68 ​ចំណែក G5 ក៏​ពុំ​មាន​ដែរ។

lg-g5-22-2-720x480-c

យ៉ាងណា G5 ​លើស​ចំណុច​នេះ​វិញ គឺ​ជា​ទម្រង់​ម៉ូឌុល​ដែល​អាច​ដក និង​បន្ថែម​ឧបករណ៍​បន្សំ​ខាង​ក្រៅ​បាន ដូច​ជា LG Cam Plus និង LG Hi-Fi Plus ជាមួយ B&O Play។ ​ចំពោះ​តម្លៃ S7 ​ប្រហែល​ចាប់ពី ៦៧០ដុល្លារ ​អាច​បញ្ជា​ទិញ​មុន​ពី​ថ្ងៃ​ទី២៣ កុម្ភៈ​នេះ ​ហើយ​នឹង​មាន​លក់​តាម​បណ្ដា​ហាង​មួយ​ចំនួន​នៅ​ថ្ងៃ​១០ ​មីនា ខណៈ ដែល G5 ​នៅ​មាន​ទាន់​មាន​ព័ត៌មាន​ពី​តម្លៃ និង​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ។ យ៉ាងម៉េច​ហើយ បន្ទាប់ពី​បាន​ប្រៀបធៀប​កំពូល​ទូរស័ព្ទ​ទាំងពីរ​នេះ​រួច តើ​ប្រិយមិត្ត​អាច​សម្រេចចិត្ត​មួយ​ណា​ជា​ស្មាតហ្វូន​ក្នុង​ក្ដី​ស្រមៃ​អ្នក​ហើយ​ឬ​នៅ? ដោយ៖ រឹទ្ធិរាជ ប្រភព៖ digitaltrends
X
5s