របៀប​មើល​​ដឹង​ថា ​កម្មវិធី (Application) ​ណា​ខ្លះ​​នៅ​លើ​កុំព្យូទ័រ Mac ស៊ី​ថ្ម​ខ្លាំង​ជាង​គេ ដើម្បី​​កែប្រែបញ្ហា​​វិញ​



​ប្រព័ន្ធ​សូហ្វ៊ែរ​របស់ Apple ​ទាំង iOS និង Mac OS ​គឺ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​អាច​ឱ្យ​អ្នក​ប្រើ ធ្វើការ​ឆែក​មើល​ដឹង​ថា តើ​កម្មវិធី​ណា​ខ្លះ ធ្វើ​ឱ្យ​ថ្ម​កុំព្យូទ័រ Mac ឆាប់​អស់ ពោល​ជា​កម្មវិធី​ស៊ី​ថ្ម​ខ្លាំង។ ​ប្រិយមិត្ត​ភាគច្រើន​ប្រហែល​ជា​បាន​ដឹង​នូវ​របៀប​ឆែក​មើល​កម្មវិធី​ដែល​ស៊ី​ថ្ម​ខ្លាំង​នៅ​លើ iPhone/iPad ​ចុះ តើ​អ្នក​ចេះ​ឆែក​មើល​នៅ​លើ​កុំព្យូទ័រ Mac ​ហើយ​ឬ​នៅ? ​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ឆែក៖ -​ដំបូង ​បើក​ចូល Activity Monitor ​ពី Spotlight

march11_12

-​ឥឡូវ​នេះ​ចុច Click ​លើ Energy tab -​កម្មវិធី​នីមួយៗ​នឹង​បង្ហាញ​ក្នុង​ទម្រង់​ជួរ​ឈរ​ដូច​ជា៖ .App Name៖ ​បង្ហាញ​ឈ្មោះ​កម្មវិធី​ដែល​កំពុង​ដំណើរការ។

march11_14

.Energy Impact៖ ​សម្រាប់​វាស់​នូវ​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​នៃ​កម្មវិធី ដែល CPU ​ត្រូវការ។ .Average Energy Impact៖ ​ជា​តម្រូវការ​ប្រើប្រាស់​ថាមពល​ថ្ម​ជា​មធ្យម​របស់​កម្មវិធី (app) ក្នុង​រយៈពេល ៨ម៉ោង

20131028_activitymonitorenergy_1

.App Nap៖ ដោយ​ការ​កំណត់ yes ឬ no ​​ចំណុច​នេះ នឹង​ប្រាប់​អ្នក​ប្រសិន​បើ App Nap ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​នៅ​ពេល​កម្មវិធី​ទាំង​នោះ​ដំណើរការ​នៅ backgound។ App Nap ​នឹង​មាន​ប្រសិទ្ធភាព​សម្រាប់​កម្មវិធី​ទាំងឡាយ​ដែល​អ្នក​បើក​ទុក​ចោល​មួយ​ខណៈ ពេល។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ surfsecuredutm, scrubly
X
5s