Samsung ត្រៀមបរិមាណផលិត Galaxy S7/S7 edge ចំនួន ១៧,២លានគ្រឿងដើម្បីវាយលុកទីផ្សារសង្ឃឹមលក់ដាច់ជាង S6
តាមរយៈស្មាតហ្វូនស៊េរីថ្មី Galaxy S7 និង S7 edge ត្រូវគេរំពឹងថា នឹងជួយបង្កើនចំណែកទីផ្សារបន្ថែមដល់ក្រុមហ៊ុន Apple អាចនឹងលក់ដាច់ជាង Galaxy S6 ទាំងពីរដែលចេញកាលពីឆ្នាំមុនគិតត្រឹមរយៈពេល ៣ខែដំបូងបន្ទាប់ពីបានប្រកាស។
តាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េមួយឱ្យដឹងថា ក្រុមហ៊ុន Samsung ពេលនេះមានគម្រោងផលិត Galaxy S7 និង Galaxy S7 edge សរុបឱ្យបានចំនួន ១៧,២លានគ្រឿងនៅត្រឹមខែមេសាខាងមុខ។ ប្រាកដណាស់ថា Samsung មានក្ដីសង្ឃឹមអាចបំបែកកំណត់ត្រាលក់ស្មាតហ្វូនស៊េរីថ្មីទាំងពីរឱ្យលក់បានច្រើន Galaxy S6/6 edge ដែលឆ្នាំទៅក្រុមហ៊ុនអាចលក់ S6 ទាំងពីរដាច់បាន ១៥,៨លានគ្រឿងត្រឹមរយៈពេល ៣ខែបន្ទាប់ពីចេញលក់។ រីឯ Galaxy S4 ក៏លក់ដាច់ខ្លាំងដែរ គឺមានចំនួន ១៥,២លានគ្រឿងគិតត្រឹមរយៈពេលដូចគ្នា។
ដូច្នេះការផលិត S7 ទាំងពីរម៉ូដែលក្នុងបរិមាណដ៏ច្រើនជាងមុន ១៧,២លានគ្រឿង គឺបញ្ជាក់អំពីសង្ឃឹមមុតមាំរបស់ Samsung ទៅលើការលក់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនៅរយៈពេល ៣ខែដំបូងលើស S6 ទៀត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena