​បើក​ឆាក​ភ្លាម ស្មាតហ្វូន ​ថ្មី​របស់ Xiaomi Mi 5 ​អាច​លក់​​​ដាច់​ជាង ១៤លាន​គ្រឿង​​ទៅ​ហើយ!​



​ស្មាតហ្វូន Mi5 ​ទើបតែ​ត្រូវ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Xiaomi ​សម្ពោធ​ចេញ​កាលពី​សប្ដាហ៍​មុន ​ហើយ​សមិទ្ធផល​ថ្មី​នេះ នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី១ ​ខែ​មីនា​នេះ។ រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ ​Xiaomi Mi 5 ​ហាក់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន ដោយ​ពេល​នេះ ​មាន​អ្នក​ចុះ​ឈ្មោះ​ទិញ​ប្រើ​រហូត​ដល់ ១៤,៤លាន​នាក់​ទៅ​ហើយ។ Mi 5 ​មាន​អេក្រង់​ទំហំ ៥,១៥អ៊ីញ IPS ​ជាមួយ Full HD resolution ទំហំ 1920x1080px ​ហើយ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ជំនាន់​ចុងក្រោយ Snapdragon 820 ​របស់ Qualcomm។ ​ស្មាតហ្វូន​ទំនើប​របស់ Xiaomi ​នេះ ចែក​ជា​ពីរ​ជម្រើស​ផ្នែក hardware ​ពោល​គឺ ជម្រើស​មាន RAM 3GB/មេម៉ូរី​ម៉ាស៊ីន 32GB ​និង​ជម្រើស RAM 4GB/មេម៉ូរី​ម៉ាស៊ីន 64GB។ ​ចំពោះ​លក្ខណៈ សម្បត្តិ​ដទៃ​ទៀត​រួម​មាន៖ កាមេរ៉ា​មុខ 4MP ​និង​ខាង​ក្រោយ 16MP, ​ដំណើរការ​ដោយ​សូហ្វ៊ែរ MIUI 7 OS របស់​ក្រុមហ៊ុន​ផ្ទាល់ ​និង​ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0 Marshmallow។ ស្មាតហ្វូន Xiaomi Mi5 ​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​ទី០១ មីនា​នេះ​ ក្នុង​តម្លៃ​ចាប់ពី ២៦០ដុល្លារ​ឡើង​ទៅ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Gizmochina
X
5s