រថយន្តបើកបរស្វ័យប្រវត្តិ Self-Driving របស់ Google ជួបបញ្ហាទៅបុករថយន្តក្រុងដឹកអ្នកដំណើរ
រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Google ត្រូវបានដាក់ឱ្យធ្វើតេស្តបើកសាកល្បងតាមដងផ្លូវសាធារណៈ អស់ជាច្រើនលានម៉ោងមកហើយ ពីព្រោះដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ធានាបាននូវសុវត្ថិភាពដល់អ្នកជិះ។ យ៉ាងណា របាយការណ៍ថ្មីនេះ ឱ្យដឹងថា រថយន្ត Self-Driving មួយគ្រឿងរបស់ Google ពេលកំពុងធ្វើតេស្តក៏មានបញ្ហាប៉ះជាមួយរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានយានយន្តនៃរដ្ឋ California ដែលរាយការណ៍ដោយលោក Mark Harris ឱ្យដឹងថា រថយន្តស្វ័យប្រវត្តិម៉ូដែល Lexus SUVs របស់ Google បានបើកទៅប៉ះរថយន្តក្រុងដឹកអ្នកដំណើរការដែលកំពុងបើកបរក្នុងល្បឿនបន្ទាប់យឺត។
ក្រុមហ៊ុន Google បាននិយាយថា រថយន្តបើកបរស្វ័យប្រវត្តិរបស់ខ្លួន ដែលកំពុងស្ថិតក្នុងទម្រង់ self-Driving ពេលនោះ ហើយបានធ្វើដំណើរក្នុងចម្ងាយ ២ម៉ាយល៍រួចទៅហើយ ចំណែករថយន្តក្រុងធ្វើដំណើរបាន ១៥ម៉ាយល៍នៅពេលប៉ះទង្គិចគ្នា។ ប្រព័ន្ធរថយន្ត Self-Driving អាចច្រឡំស្មានថា រថយន្តក្រុងនោះ នឹងប្រុងប្រៀបវ៉ារថយន្តខាងមុខ ប៉ុន្តែបែរជាបើកក្នុងល្បឿនយឺតៗទៅវិញ។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge