iPhone SE ឃើញជាក់ស្ដែង ពិតជាដូច iPhone 6S ភ្ជាប់មុខងារ Touch ID និងបំពាក់កញ្ចក់ការពារកោង 2.5D
ខណៈទូរស័ព្ទ iPhone 5SE កំពុងក្លាយជាប្រធានបទក្ដៅនោះ ពេលនេះគេទទួលបានរបាយការណ៍ថ្មីថា iPhone អេក្រង់ ៤អ៊ីញថ្មីនេះ នឹងត្រូវក្រុមហ៊ុន Apple វែកមុខនៅថ្ងៃទី២២ ខែមីនានេះ។ យ៉ាងណា ពេលនេះ ប្រភពព័ត៌មាន timesnews បានទម្លាយរូបបើកប្រអប់ iPhone 5SE មុនទៅហើយ។ តើរូបរាង និងលក្ខណៈ សម្បត្តិស្មាតហ្វូននេះ យ៉ាងណាខ្លះ?
បើមើលតាមរូបខាងលើបង្ហាញថា iPhone 5SE មានរចនាបថដូចទៅនឹង iPhone 6S រីឯ Touch ID ក៏នឹងមានប្រើនៅលើ iPhone អេក្រង់ ៤អ៊ីញនេះផងដែរ។ ចំពោះឈីបអង្គប្រតិបត្តិ នឹងបំពាក់ Apple A9 ដូចនៅលើ iPhone 6S។ យ៉ាងណាវាមាន RAM ស្មើនឹងពាក់កណ្ដាលនៃជំនាន់ 6S គឺតែ 1GB ប៉ុណ្ណោះ។
iPhone 5SE ត្រូវគេរំពឹងថា នឹងមានការឌីហ្សាញកែកុនបន្ថែមពិសេសទៅលើ iPhone 5S ដោយសមត្ថភាព hardware ខ្ពស់ជាងមុន និងរចនាឡើងវិញត្រង់ចំណុចខ្លះ។ ចំណែករូបរាងបែកធ្លាយចេញពេលនេះ គឺមានទាំងប្រអប់ និងបង្ហាញឱ្យឃើញអេក្រង់ iPhone 5SE ត្រូវបានបំពាក់កញ្ចក់ការពារមានលក្ខណៈ កោង 2.5D។
រង់ចាំមើលទាំងអស់គ្នាថា តើនៅថ្ងៃទី២២ មីនានេះ Apple សម្ពោធទាំង iPhone 5SE និង iPad Pro មានលក្ខណៈពិសេសជាងជំនាន់មុនយ៉ាងណាខ្លះ?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena