​គន្លឹះ​ថ្មី​ប្រើ Tool ​អនឡាញ​​នេះ​ដោយ​មិន​បាច់​ដំឡើង​កម្មវិធី ក៏​អាច Download ​វីដេអូ YouTube ​យ៉ាង​ងាយស្រួល​ដែរ​



​ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ចេះ​គន្លឹះ​ដោនឡូដ​វីដេអូ YouTube ​ដោយ​មិន​បាច់​ដំឡើង​កម្មវិធី​ហើយ ក្នុង​នោះ​ដូច​ជា​ការ​ទាញ​យក​តាម​អនឡាញ​ដោយ​បន្ថែម​អក្សរ SS ​នៅ​ពី​មុខ​តំណភ្ជាប់​នៃ​វីដេអូ YouTube ជាដើម។ ចំណែក​ទំព័រ​នេះ យើង​នឹង​បង្ហាញ​គន្លឹះ​ប្រហែល​គ្នា ប៉ុន្តែ​ប្រើ URL ខុស​គ្នា​នោះ​គឺ Download ​តាម keepvid.com។ កុំ​ឱ្យ​ខាត​ពេល​យូរ តោះ​មក​អនុវត្ត​ទាំង​អស់​គ្នា៖ -ដំបូង អ្នក​អាច​ស្វែងរក​វីដេអូ YouTube ​ដែល​ចង់ Download ជា​មុន​ក៏​បាន

Untitled-2

-ក្រោយពី​រក​បាន​ហើយ ​ត្រូវ Copy ​អាសយដ្ឋាន (Address) ​ទៅ Past ​នៅ​ក្នុង​វែបសាយ keepvid.com រួច​ចុច​លើ​ប៊ូតុង Download

Untitled-3

-បន្ទាប់​មក សូម​ចុច​លើ​ប្រភេទ File ដែល​អ្នក​ចង់ Save ​ទុក មាន​ដូច​ជា MP4, M4A, FLV, 3GP, MP3 ជាដើម។

Untitled-4

ដោយ៖ រឹទ្ធិរាជ ប្រភព៖ ccm.net
X
5s