បើ Windows 10 លើកុំព្យូទ័ររបស់អ្នកបើកម្ដងៗស៊ីពេលយូរ អីចឹងមកសាកល្បងប្រើគន្លឹះមាន ប្រសិទ្ធភាពនេះមើល៍
ប្រសិនកុំព្យូទ័ររបស់អ្នក ប្រើពេលយូរៗទម្រាំចាប់ផ្ដើមដំណើរការ Windows បានម្ដងៗ វាអាចដោយសារប្រព័ន្ធទទួលបានកញ្ចប់អាប់ដេតបន្ថែម ហើយត្រូវការដំឡើងចូល (configure) ដើម្បីបង្គ្រប់ឱ្យវាអាចដំណើរការពេញលេញ។ ចំណែកករណីផ្សេងទៀត វាអាចបណ្ដាលមកពីសូហ្វ៊ែរប្រព័ន្ធមានការកែប្រែច្រើន ដែលនាំឲ្យដំណើរចាប់យកទិន្នន័យមកបោះបង្ហាញលើផ្ទាំងស្គ្រីនយឺត។ យ៉ាងណា អ្នកអាចកែកុន ដើម្បីបង្កើនល្បឿនបើក (Boot) Windows ឱ្យលឿនជាងនេះ តាមវិធីសាស្ត្រខាងក្រោមបាន។
-ចូលទៅ RUN ឬចុច Win +R ហើយបញ្ចូលពាក្យ msconfig នៅក្នុងប្រអប់ search។ ផ្ទាំង System Configuration នឹងបង្ហាញឡើង។ បន្ទាប់មកចុចលើតាប Boot ហើយចុចលើប៊ូតុង Advance option។
-រើសយក ឬធីកនៅត្រង់ Number of processors និង Maximum memory (ដូចរូប)។ បន្ទាប់មកកំណត់តម្លៃខ្ពស់បំផុតដោយផ្អែកតាម hardware កុំព្យូទ័រ។ ធ្វើដូចនេះ ដើម្បីអាចបង្កើនល្បឿន Boot កុំព្យូទ័រម្ដងៗបានរហ័សជាងមុន។
-ចុចលើ OK ដើម្បី Save នូវការកំណត់ថ្មីនេះ រួចហើយ System Configuration នឹងទារឱ្យ Restart។ ត្រង់នេះ ចុចធីកយក Don't show this message again ហើយចុចលើប៊ូតុង Restart ដើម្បីតេស្តមើលថា តើលឿនជាងមុនឬទេ។
បញ្ជាក់៖ មិនមែនកុំព្យូទ័រទាំងអស់សុទ្ធតែមានល្បឿន Boot លឿនវិញ ក្រោយពីបានកែប្រែតាមគន្លឹះខាងលើនោះទេ។ វាអាស្រ័យទៅតាមសមត្ថភា hardware មួយផ្នែកធំ ម្យ៉ាងក៏ដោយសារអ្នកបានដាក់កម្មវិធីច្រើនពេក ពិសេសជាប្រភេទកម្មវិធីដែលដំណើរការខណៈពេលកំពុងចាប់ផ្ដើម (Startup) Windows តែម្ដង។
ដូច្នេះ អ្នកអាចឆែកមើល Program ណាដែលឥតប្រយោជន៍ត្រូវបានកំណត់ឱ្យ Run ពេល Startup កែប្រែដោយ Disable វាវិញ ដើម្បី បង្កើនល្បឿនថែមមួយកម្រិត។ ជាក់ស្ដែងដូចជាកម្មវិធី iTunes
បើមានចម្ងល់ ប្រិយមិត្តអាចលើកឡើងក្នុងប្រអប់ comment ខាងក្រោមបាន ដើម្បីចូលរួមចែករំលែកចំណេះដឹងថ្មីៗ ...
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ www.howtogeek.com