​បើ iPhone 6S ​ស៊ី​ថ្ម​ខ្លាំង សាក​បើក​ Low Power Mode ​នៅ​​ក្នុង Settings នឹង​ជួយ Save ​ថ្ម​​ប្រើ​បាន​យូរ​ជាង​មុន​



ជា​ធម្មតា​ទេ រាល់​ម្ចាស់ iPhone ​ទាំងឡាយ​ប្រាកដ​ជា​ចង់​ឱ្យ​ទូរស័ព្ទ​ខ្លួន​កាន់​ថ្ម​បាន​យូរ ​ហើយ​គេ​ក៏​មាន​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​បន្ថយ​តម្រូវការ​ប្រើប្រាស់​ថាមពល ដើម្បី​សន្សំសំចៃ។ ទំព័រ​នេះ យើង​សូម​បង្ហាញ​ប្រិយមិត្ត​ពី​គន្លឹះ​ងាយស្រួល​មួយ ដើម្បី​សន្សំសំចៃ​ថ្ម​​លើ iPhone ​បាន​មួយ​កម្រិត គឺ​ដោយ​ចូល​ទៅ​បើក Low Power Mode នៅ​ក្នុង Settings ជា​ការ​ស្រេច។ https://youtu.be/ghaj49Di9MY ការ​បើក​ដំណើរការ​ទម្រង់ Low Power Mode របស់ iPhone ​គឺ​វា​អាច​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​ថាមពល​ថ្ម​បណ្ដោះ​អាសន្ន​បាន រហូត​ដល់​ពេល​មួយ​ដែល​អ្នក​យក​វា​ទៅ​សាកថ្ម​ពេញ​វិញ ដូច្នេះ​វា​ជា​មុខងារ​មាន​សារៈសំខាន់​មួយ​នៅ​លើ​ឧបករណ៍ iOS។ អ្នក​ប្រើ​ខ្លះ​ប្រហែល​ស្ទាត់​នឹង Low Power Mode នេះ ហើយ Apple ​នឹង​រំលឹក notification មួយ​បញ្ជាក់​ថា ថ្ម​ទូរស័ព្ទ​នៅ​សល់​តិច​ត្រឹម ២០% ​ចុះ​ក្រោម សួរ​ថា​តើ​អ្នក​ចង់​បើក Low Power Mode នេះ​ឬ​ទេ។ ហើយ​តាម​ធម្មតា នៅ​ពេល​ទូរស័ព្ទ​សាកថ្ម​ដល់ ៨០% នោះ​ Low Power Mode នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ។

low-power-mode

យ៉ាងណា​អ្នក​ក៏​អាច​បើក​ដំណើរការ (Turn On) មុខងារ​នេះ​ជាប់ ដោយ​ចូល​ទៅ Settings → Battery → Low Power Mode។

IMG_0082

​បញ្ជាក់៖ Low Power Mode ​មាន​តែ​នៅ​លើ iDevice ​ដើរ​ដោយ iOS 9 ​ឡើង​ទៅ​ប៉ុណ្ណោះ ​ហើយ​វា​បំពេញ​មុខងារ​បាន​ល្អ​ជាមួយ iPhone ជំនាន់​ចុងក្រោយ​គឺ iPhone 6S/6S Plus។ ដោយ៖រឹទ្ធិរាជ ប្រភព៖ mashable
X
5s