​ចិន​បង្កើត​iPhone 6s តម្លៃ​ត្រឹម​តែ​ ៣៧​ដុល្លា​ ដែល​មាន​រូបរាង​ដូច​ iPhoneពិត​សឹង​១០០​ ភាគរយ​​



ចិន​​បង្កើត​iPhone6s ​​ដែល​​​រចនា​ឡើង​កាន់តែ​​ទំនើប​ និង មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង iPhone​ពិត​​សឹង​តែ​១០០​ភាគរយ​ទៅ​ហើយ​។ អ្វី​ដែល​ពិសេស​ទៀត​នោះ​ គឺ​តម្លៃ​របស់ iPhone​ក្លែងក្លាយ​របស់​ចិន​នោះ គឺ​​ ត្រឹមតែ​៣៧​ដុល្លារ​ប៉ុណ្ណោះ​ ពោល​គឺ​ខុស​គ្នា​រហូត​ដល់​ ២០​ដង​ បើ​ធៀប​នឹង​តម្លៃ​របស់ iPhone​ពិត​របស់​ក្រុមហ៊ុន​Apple​។ ​ ស៊េរី​ iPhone6s​​​របស់​ចិន​មួយ​នេះ​មាន​​អេក្រង់​ ៥អ៊ីង​ ហើយ​មាន​បី​ពណ៌​ ​​​គឺ​ពណ៌​ទឹកប្រាក់ ពណ៌​មាស នឹង​ពណ៌​ស៊ីជម្ពូ។ ប៉ុន្តែ​ចំពោះ​កម្រិត​ច្បាស់​(resolution)របស់​ iPhone ក្លែងក្លាយ​មាន​ត្រឹម​តែ ៩៦០​ x ៥៤០ ខុស​ពី​ iPhone ពិត​ដែល​មាន​ដល់​ ១៣៣៤​ x ៧៥០។ ​​​​​ iPhone ​ចិន​​ដែល​មាន​រូបរាង​នឹង​ទម្រង់​ស្រដៀង​នឹង​ iPhone ពិត​នេះ​ លែង​ប្រើ​អង់តែន​នឹង​កម្មវិធី​មើល​ទូរទស្សន៍​ដូច​មុន​ទៀត​ហើយ​ ​ ​ព្រោះ​​អ្វីៗ​ចម្លង​តាម iPhone​ពិត​ទាំង​អស់​ ជាពិសេស​រូប​រាង។ ​​​ iPhone ក្លែងក្លាយ​នេះ​ដំណើរ​ការ​ដោយ Android មាន​ CPU ប្រភេទ Spreadtrum SC773 មាន​ទំហំ​ Storage 4GB ​អង់​ចងចាំ​(RAM) 512MB ប្រើ​បាន​ស៊ីម ២ ហើយ​អ៊ីនធឺណិត​ប្រើ​បាន​ក្នុង​កម្រិត​ 3G។​ ចំណែក​ឯ​ iPhone ពិត​មាន​ទំហំ​ Storage ពី​ 16GB ដល់​ 128GB មាន​អង់​ចងចាំ 2GB ប្រើ​ស៊ីម​ ១​ ហើយ​អ៊ីនធឺណិត​មាន​ដល់​កម្រិត 4G។ ​​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោមដើម្បី​មើល​រូបរាង​ជាក់​ស្តែង​របស់​ iPhone ក្លែង​ក្លាយ៖
X
5s