Samsung ចាប់ផ្ដើម​ចែកចាយ​លក់​ HardDisk ប្រភេទ SSD ​ទំហំ 15TB ​ធំ​ជាង​គេ​លើ​​លោក​



ដោយ​មិន​គិត​ពី​តម្លៃ តើ HardDisk ​របស់​អ្នក​មាន​ទំហំ​ប៉ុន្មាន TB? ​អ្នក​ប្រាកដ​ជា​ចង់​បាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ធំៗ​ហើយ ព្រោះ​ងាយស្រួល​ផ្ទុក​ឯកសារ មិន​ចាំបាច់​ពុះ ឬ​ចែក​ជា​ចំណែក​ដោយសារ​តែ​ខ្វះ Space ដាក់​នោះ​ទេ។ ចំណែក​ពេល​នេះ Samsung ​បាន​ចេញ​លក់ SSD ទំហំ​រហូត​ដល់ 15.36 terabyte ដែល​ជា SSD ទំហំ​ធំ​បំផុត​អ្នក​មិន​ដែល​ឃើញ។

Samsung

​តាមពិត HardDisk ​ប្រភេទ SSD ​ទំហំ 15TB ​នេះ ត្រូវ​បាន​ក្រុមហ៊ុន Samsung ​ប្រកាស​ចេញ​ជា​យូរ​មក​ហើយ ពោល​គឺ​តាំងពី​ខែ​សីហា ឆ្នាំ២០១៥។ វា​ជា​ប្រភេទ HardDisk ​ទំហំ ២,៥អ៊ីញ PM1633a ​drive ​មិន​ត្រឹមតែ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ធំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​លឿន​ថែមទៀត។ Samsung ​បាន​អះអាង​ថា SSD ​ថ្មី​របស់​ខ្លួន មាន​ល្បឿន Read រហូត​ដល់ 200,000​ជុំ/វិនាទី ​ហើយ​ល្បឿន Write ដល់ 32,000ជុំ/វិនាទី (IOPS) ដែល​ស្មើ​នឹង​ប្រហែល 1200MB/វិនាទី។ SSD ​នេះ​មាន​ផ្ទុក​ដោយ 512GB flash ​ចំនួន 32 ​ដែល​នីមួយៗ​មាន 16 layers ​នៃ 256Gb V-NAND memory chips។ វា​មាន​នូវ controller ​មួយ ​ដែល​គាំទ្រ 12Gb/s SAS interface ​ហើយ​អាច​មាន​ទំហំ​ដល់ 16GB នៃ DRAM។ ​នៅ​ចុង​ឆ្នាំ​២០១៦ នេះ ​ក្រុមហ៊ុន Samsung និង​ផលិត HardDisk Drive ប្រភេទ​ខាង​លើ សម្រាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​ដែល​ប្រើ​សម្រាប់​លេង​ហ្គេម។ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង​នេះ ដូច​ជា 7.68TB, 3.84.TB, 1.92TB, 960GB ​និង meager 480GB។ ក្រុមហ៊ុន​រំពឹង​ថា SSD ស៊េរី​ថ្មី​នឹង​ជា​អង្គ​ផ្ទុក​ទិន្នន័យ​មាន​សមត្ថភាព​ខ្ពស់ ជំនួស​តំណែង Hard Disk ធម្មតា​នៅ​ពេល​ខាង​មុខ។

13095455577l (1)

សូម​បញ្ជាក់​ថា នៅ​ដើម​ឆ្នាំ​២០១៦ នេះ​ក្រុមហ៊ុន​ជំនាញ​ផលិត​ Flash storage ឈ្មោះ Fixstars បាន​ប្រកាស​ចេញ​អង្គ​ផ្ទុកទិន្នន័យ​របស់​ខ្លួន​ទំហំ 13TB តាំង​ខ្លួន​ជា​អ្នក​ផលិត SSD ទំហំ​ផ្ទុក​ធំ​ជាង​គេ​លើ​លោក។ ចំណែកពេល​នេះ Samsung បាន​ផលិត​លើស​ទំហំ​នេះ​ 2TB ពោល​គឺ 15TB ឯណោះ។ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ mashable
X
5s