​គន្លឹះ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​ទូរស័ព្ទ ​iPhone 6s/6s Plus ដែល​អ្នក​គួរ​ស្វែងយល់​ដើម្បី​ជា​ប្រយោជន៍​



ប្រព័ន្ធ​ប្រតិបត្តិការ iOS ទទួល​បាន​ការ​ពេញនិយម​ប្រើ​ច្រើន ដោយសារ​វា​ត្រូវ​បាន​បញ្ចូល​រួច​ជា​ស្រេច​នៅ​លើ​ផលិតផល​លក់​ដាច់​របស់ Apple ​ទាំង​នៅ​លើ iPhone, iPad និង iPod។ ​ក្នុង​នោះ iPhone 6s/6s Plus ​ដែល​បំពាក់​ដោយ iOS 9 ​ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ប្រើ​ច្រើន​ណាស់​ដែរ។ ខណៈ Android ​ជា​គោលដៅ​ធំ​ជាង ក្នុង​ការ​ដែល​អ្នក​សរសេរ​មេរោគ​សម្រាប់​វាយប្រហារ​លើ​ឧបករណ៍​ចល័ត (mobile malware) នោះ ចំណែក iPhone 6s/6s Plus ​ក៏​គួរ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុវត្ថិភាព​ផង​ដែរ។ មេរោគ​ជា​មួយ​ផ្នែក​ក្នុង​ការ​លុកលុយ វាយ​ប្រហារ​ឯកសារ​របស់​អ្នក​ទៅ​ហើយ ចំណែក​ការ​ប្រើប្រាស់​ដោយ​មាន​ការ​ធ្វេសប្រហែស​ក៏​ជា​កំហុស​មួយ​ផង​ដែរ។ ​បើ​មិន​ប្រយ័ត្ន​ឯកសារ ឬ​រឿងរ៉ាវ​ពាក់ព័ន្ធ​ខ្លួន​អ្នក អាច​នឹង​បែក​ខ្ចរខ្ចាយ​ចេញ​ពី iPhone សំណព្វ​ចិត្ត​អ្នក​បាន។ ដូច្នេះ​ទំព័រ​នេះ ​យើង​នឹង​នាំ​លោក​អ្នក មក​ស្វែងយល់​គន្លឹះ​ផ្ដល់​សុវត្ថិភាព​សម្រាប់ iPhone 6s/6s Plus ​ដើម្បី​បន្ថយ​ហានិភ័យ​បញ្ហា​សុវត្ថិភាព​លើ​កំពូល​ស្មាតហ្វូន​នេះ​បាន​មួយ​ផ្នែក។ -​កំណត់​ប្រើ Touch ID ជាមួយ Passcode ​ខ្លាំង​ពោល​គឺ​មាន​លក្ខណៈ​ស្មុគស្មាញ​ពិបាក​ឱ្យ​គេ​បំបែក ឬ​ស្មាន​ត្រូវ

touch_id__0

​តាម​ធម្មតា​ការ​ដាក់ Passcode ​លើ iPhone ​គឺ​ដោយ​ប្រើ​លេខ ៤ខ្ទង់ ​គឺ​ផ្ដល់​សុវត្ថិភាព​បាន​ហើយ យ៉ាងណា ​បើ​អ្នក​ដាក់​លេខ​សម្ងាត់​កាន់តែ​វែង​វា​នឹង​ផ្ដល់​ទំនុក​ចិត្ត​រឹតតែ​ខ្លាំង គ្មាន​នរណា​រាវ​ត្រូវ Password ​របស់​អ្នក​បាន​ទេ។ បើ​ចង់​ដាក់ Passcode ​វែង​នេះ ត្រូវ​ចូល​ទៅ Settings → Touch ID & Passcode ​ហើយ​បិទ (switch off) Simple Passcode ​ដើម្បី​ជ្រើសរើស Passcode ​បាន​វែង​ ដែល​បូក​បញ្ចូល​ទាំង​តួអក្សរ និង​លេខ។ -​បិទ​សារ​ជូន​ដំណឹង notification ​ដែល​បង្ហាញ​ទោះបី​នៅ​ពេល​ចាក់សោ​ទូរស័ព្ទ (lock screen) ​ហើយ​ក៏​ដោយ​នោះ ​ឧបករណ៍​ដែល​មាន​សុវត្ថិភាព​មួយ​ហើយ​នោះ មិន​ប្រាកដ​ថា ទិន្នន័យ​ក្នុង​នោះ​ក៏​មាន​សុវត្ថិភាព​ដូច​គ្នា​ទេ។ ជាក់ស្ដែង​នៅ​លើ សារ​ Notification ​នៅ​លើ iPhone ​អាច​បង្ហាញ​គ្រប់​ពេល ឱ្យ​តែ​មាន​សារ​ជូន​ដំណឹង​ពី​សេវាកម្ម​កម្មវិធី​ផ្សេងៗ​នៅ​លើ​ទូរស័ព្ទ ទោះបី​អ្នក​បាន​ចាក់​សោ​ទូរស័ព្ទ​ដោយ​មាន Passcode សម្ងាត់​ហើយ​ក៏​ដោយ។ បែប​នេះ ការ​សម្ងាត់​នៃ​ការ​សន្ទនា​របស់​អ្នក ​នឹង​បែក​ធ្លាយ។ ដូច្នេះ​អ្នក​អាច​បិទ Notification ផ្សេងៗ​បាន ដោយ​ចូល​ទៅ Settings → Passcode (ឬ Touch ID and Passcode) → Allow access when locked ​ហើយ បិទ (disallow) ​កម្មវិធី​ពី​ការ​បង្ហោះ (Post) ​សារ notification មក​លើ​ស្រ្គីន​ដែល​បាន​ចាក់សោ​ (lock screen)។ -​ប្រើ ២-ជំហាន​ក្នុង​ការ​ផ្ទៀងផ្ទាត់៖ ​ប្រើ two-step verification ​នៅ​ពេល​ណា​ដែល​មុខងារ​អាច​ដំណើរការ ធ្វើ​ដូច​នេះ នឹង​រឹតតែ​ផ្ដល់​សុវត្ថិភាព​ចំពោះ iPhone។ ​មុខងារ​នេះ នឹង​តម្រូវ​ឱ្យ​អ្នក​ចំណាយពេល​ក្នុង​ការ​បំពេញ​ព័ត៌មាន​ផ្ទៀងផ្ទាត់​ទម្រង់​មួយ ដោយ​ការ​បញ្ចូល Password របស់​អ្នក​និង​កូដ​សម្ងាត់ ៤ខ្ទង់​ទៀត នៅ​ពេល​អ្នក Singin ចូល​ទៅ​សេវាកម្ម iCloud ​ឬ​ទិញ app ឬ​អ្វីៗ​ពី iTunes ​និង App Store ប៉ុន្តែ​វា​ក៏​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជូន​លោក​អ្នក​ដែរ។ ដើម្បី​បើក​ជម្រើស​នេះ ត្រូវ​ចូល​ទៅ https://appleid.apple.com → Manage your Apple ID → Password and Security → Two-Step Verification ​ហើយ​ធ្វើ​តាម​ការ​ណែនាំ​តាម​លំដាប់លំដោយ ដើម្បី​ប្ដូរ​ការ​កំណត់​សុវត្ថិភាព​ថ្មី៕ -ធ្វើការ backup ​រាល់​អ្វី​ដែល​សំខាន់ៗ​លើ iPhone របស់​អ្នក ​Backup ជា​វិធីសាស្ត្រ​ល្អ​មួយ ក្នុង​ការ​បញ្ចៀស​បញ្ហា​បាត់បង់​ឯកសារ​ជា​យថាហេតុ ​ករណី​បាត់ iPhone ឬ​ត្រូវ​ចោរលួច​ជាដើម។ អ្នក​អាច​ធ្វើការ​ backup ​ទិន្នន័យ​ទាំងឡាយ​ចូល​ទៅ iCloud ​បាន។ ចូល​ទៅ iCloud → Backup ​ហើយ​ចុច​បើក (On)។ បន្ទាប់​មក​ត្រូវ​ឱ្យ​ទូរស័ព្ទ​ភ្ជាប់​ទៅ​ជាមួយ​អ៊ីនធឺណិត ដើម្បី​អាច backup បាន​ដូច​ជា document, account data និង​ព័ត៌មាន​ផ្សេងៗ​ទៀត។ ប្រសិន​ទូរស័ព្ទ​អ្នក​ត្រូវ​បាន​បាត់ ឬ​ចោរ​លួច ដើម្បី​សុវត្ថិភាព​ទិន្នន័យ​ខ្លាច​គេ​មើល​ឃើញ អ្នក​ក៏​អាច​បញ្ជា​លុប​ចោល​ពី​ចម្ងាយ​បាន​ផង​ដែរ ហើយ​អ្នក​អាច restore ចូល​ទៅ iPhone ថ្មី​បាន។ -ចុងក្រោយ អ្នក​ត្រូវ​ដឹង​ពី​វិធានការ ក្រោយ iPhone ​របស់​អ្នក​បាត់ ឬ​ត្រូវ​ចោរលួច​យក ​រាយការណ៍​ទូរស័ព្ទ iPhone ​ដែល​ត្រូវ​ចោរលួច​ឱ្យ​ប៉ូលិស​បាន​ដឹង​ជា​រឿង​មួយ ហើយ​ក៏​ត្រូវ​រាយការណ៍​ទៅ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​នូវ​លេខ​ដែល​អ្នក​បាន​បាត់​ដែរ ព្រោះ​ខ្លាច​ជន​ល្មើស​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ក្នុង​បទ​ល្មើស​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​រូប​អ្នក។ បើ​និយាយ​ពី​បរបទ​ស្រុក​គេ ពោល​គឺ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​របស់​អាមេរិក T-Mobile ​គឺ​មាន​នូវ security protocol ​មក​ជាមួយ ដែល​អាច​ជួយ​អតិថិជន​ធ្វើការ​ផ្អាក​ខ្សែ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ផ្ទាល់ និង​លុប​ទិន្នន័យ​ចោល មុន​ពេល​ដែល​ចោរ អាច​ទម្លាយ​ចូល​ប្រើ​ទូរស័ព្ទ ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់​របស់​អ្នក​ប្រើ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ malwarebytes
X
5s