​នាំ​ Galaxy S7 ​ទៅ​ហែលទឹក​លេង​ក្នុង​អាង​​ទៅ​មើល៍ ​ពិត​ជា​ធន់​ទ្រាំ​មិន​ចូល​ទឹក​មែន​អត់?​



ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​ទាំងពីរ Galaxy S7 និង S7 Edge ត្រូវ​បាន​ឌីហ្សាញ​ឡើង បំពាក់​បច្ចេកវិទ្យា​មិន​ចូល​ទឹក។ ប្រហែល​សាធារណជន​មិន​តិច​ទេ ដែល​នៅ​សង្ស័យ​ចំពោះ​សមត្ថភាព​ធន់​ក្នុង​ទឹក​របស់​កំពូល​ទូរស័ព្ទ​នេះ។ ​យ៉ាងណា ពេល​នេះ​គេ​មាន​វីដេអូ​ធ្វើតេស្ត ដោយ​បុរស​ម្នាក់​បាន​កាន់ Galaxy S7 ​ងូត និង​ជ្រមុជ​ទឹក​ក្នុង​អាង​លេង ដោយ​គ្មាន​បញ្ហា​ចំពោះ S7 ​បន្តិច​ឡើយ។ https://youtu.be/9paa8lJQDt0 នៅ​ក្នុង​វីដេអូ​ខាង​លើ យើង​ឃើញ Galaxy S7 ​ត្រូវ​បាន​ធ្វើតេស្ត​ជំហាន​ដំបូង ដោយ​យក​ទៅ​ដាក់​ក្នុង​កែវ​ដែល​មាន​ទឹក​ ហើយ​បន្ទាប់​មក ត្រូវ​បុរស​ម្នាក់​កាន់​យក​ទៅ​ងូត​ទឹក​ក្នុង​អាង សម្រាប់​ថត​រូប selfie ​យ៉ាង​ពិសេស​ក្នុង​ទឹក។ លើស​ពី​នេះ គេ​ថែមទាំង​បាន​យក S7 ថត​វីដេអូ​ក្នុង​ទឹក​ទៀត​ផង។ លក្ខណៈ​សម្បត្តិ​ពិសេស​ប្រាំ​យ៉ាង​នៅ​លើ Galaxy S7 ​រួម​មាន៖ ១) ​អេក្រង់ S7 ​ជា​ស្មាតហ្វូន​ទំនើប​មាន​រូបរាង​ទាន់សម័យ បំពាក់​អេក្រង់ ៥,‌១អ៊ីញ Super AMOLED quad-HD។ វា​ត្រូវ​បាន​បំពាក់​មុខងារ​ពិសេស Always On ​ងាយស្រួល​មើល notification, calendar ​និង​ម៉ោង​ពេល​បាន​ដោយ​មិន​ចាំបាច់​បោក​សោ។ ២) ​បំពាក់​មុខងារ​ដែល​ពី​មុន​មាន​មក​វិញ រន្ធ microSD ​មាន​វិញ ហើយ​បច្ចេកវិទ្យា​មិន​ចូល​ទឹក ដែល​ធ្លាប់​មាន​នៅ​លើ GS5 តែ​ត្រូវ Samsung ដក​ចេញ​ពី GS6 ​ពេល​នេះ ត្រូវ​ក្រុមហ៊ុន​នាំ​យក​មក​វិញ​ទាំង​អស់។ វា​អាច​ធន់​នឹង​ជម្រៅ​ទឹក ១ម៉ែត្រ រយៈពេល ៣០នាទី។ ៣) សមត្ថភាព​ដំណើរការ​រឹតតែ​ខ្ពស់ ​S7 នឹង​មាន​ជម្រើស​ក្នុង​ការ​ប្រើ​ឈីប​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា គឺ Snapdragon 820 និង Exynos ​ផ្អែក​លើ​ទីផ្សារ ហើយ​មាន RAM 4GB។ ដោយសារ បំពាក់ CPU ចុងក្រោយ ហើយ RAM ធំ នឹង​ធ្វើឲ្យ​ទូរស័ព្ទ​មាន​សមត្ថភាព​បំពេញ​មុខងារ​បាន​រឹតតែ​ល្អ​ជាង​មុន។ ៤) ​កែលំអ​លើ​គុណភាព​កាមេរ៉ា Sensor កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 12MP ​ផ្ដល់​ពន្លឺ​រូប​ភ្លឺ​ជាង​មុន ៩៥% ​បើ​ប្រៀបធៀប​នឹង GS6។ មិន​តែ​ប៉ុណ្ណោះ S7 ​មាន f1.7 aperture ​និង super-fast autofocus ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​ចាប់​ផ្ដោត​យក​តំបន់​រូប។ ៥) ថ្ម​ធំ​ជាង​មុន ​ថ្ម​នៅ​លើ S7 ​មាន​ទំហំ 3000nAh ​ធំ​ជាង Galaxy S6។ វា​ក៏​មាន​បច្ចេកវិទ្យា​សាកថ្ម​ឥត​ខ្សែ​ដូច​ជំនាន់​មុនៗ​ដែរ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ Harris Craycraft, Phone Arena
X
5s