ស្វែងយល់​ចំណុច​ខ្លាំង​​លើ​ Galaxy S7 Edge ភ្លោះ​របស់​ក្រុមហ៊ុន​ចិន Vivo ​ក្រៅ​ពី​មាន RAM 6GB តើ​នៅ​​មាន​អ្វី​ពិសេស​ទៀត?​



ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Vivo ​ម៉ូដែល Xplay 5 Elite ​នេះ ពិត​ជា​មាន​រចនាបថ​ស្រដៀង Galaxy S7 ​របស់ Samsung ​មែន។ ចំណុច​លេចធ្លោ​នៅ​លើ Xplay 5 ​គឺ​មាន​ RAM ធំ​រហូត​ដល់ 6GB ​ដែល​នាំ​ឱ្យ​វា​ជា​ស្មាតហ្វូន​មាន RAM ធំ​បំផុត​លើ​ពិភពលោក។ ចំណែក Galaxy S7 Edge ​មាន RAM ត្រឹមតែ 4GB ប៉ុណ្ណោះ។

vivo_xplay_5_elite_front_back_side

Vivo Xplay 5 សឹង​ថា ជា​ទូរស័ព្ទ​មាន RAM 6GB ធំ​ជាង​កុំព្យូទ័រ​ខ្លះ​ទៅ​ទៀត។ ​ក្រៅពី​មាន អេក្រង់​កោង​បញ្ឆិត​សងខាង​ដូច Galaxy S7 Edge ​ស្មាតហ្វូន Xplay 5 ​Elite បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់ ៥,៤៣អ៊ីញ ប្រភេទ Super AMOLED Quad HD ត្រូវ​បាន​បំពាក់​ឈីប Snapdragon 820 ​និង​មាន​មេម៉ូរី​ម៉ាស៊ីន 128GB (​គ្មាន​រន្ធ​បន្ថែម memory)។

headche2

Xplay 5 Elite ​មាន​កាមេរ៉ា​ក្រោយ 16MP (​បច្ចេកវិទ្យា Sony IMX298) ​ជាមួយ​មុខងារ phase-detection AF និង dual-tone LED Flash។ ចំណែក​កាមេរ៉ា​មុខ 8MP ​សម្រាប់​ថត selfie ​បាន​ច្បាស់​ល្អ។ Xplay 5 Elite ​ជា​ទូរស័ព្ទ​ស៊ីម២ គាំទ្រ​ប្រព័ន្ធ LTE, Hi-Fi 3.0 ​មាន​កម្រិត​ថ្ម 3600mAh។ លើស​ពី​នេះ Xplay 5 Elite ​នេះ​មាន​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ Fingerprint scanner ​នៅ​ផ្នែក​ខាង​ខ្នង។ Xplay 5 Elite ​ដំណើរការ​ដោយ​ប្រព័ន្ធ Android 5.1 Lollipop, បំពាក់​សូហ្វ៊ែរ UI ចុងក្រោយ Funtouch Launcher ជាមួយ​មុខងារ​ចែក​អេក្រង់ (split-screen multitasking)។ Xplay 5 Elite ​នឹង​មាន​លើក​លើ​ទីផ្សារ​ប្រទេស​ចិន​មុន​គេ ចាប់ពី​ថ្ងៃ​ទី៨ មីនា​នេះ ក្នុង​តម្លៃប្រហែល ៦៥៥ដុល្លារ​អាមេរិក៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s