គន្លឹះ​ពិសេស ​ចុច​តែ 1Click ​នឹង​អាច Invite Friends ទាំងអស់​នៅ​លើ Facebook ឱ្យ Like Page ​របស់​អ្នក​



​ដោយសារ​មនុស្ស​យ៉ាង​ច្រើន​នាពេល​បច្ចុប្បន្ន​បាន​ជ្រើសរើស Facebook ជា​កន្លែង​សម្រាប់​ទាក់ទង​គ្នា​បាន​ឆាប់​រហ័ស​មិន​ថា ការ chat ​ជា​អក្សរ ​ផ្ញើ​សារ​ជា​សំឡេង និង​ប្រើប្រាស់​វីដេអូ​ខល ដូច្នេះ​ហើយ​ទើប គេ​ទាញ​យក​ប្រយោជន៍​ពី Facebook ​បាន​ច្រើន រួម​ទាំង​ការ​លក់​ដូរ​នៅ​លើ​នោះ​ផង​ដែរ។ ​បណ្ដា​ក្រុមហ៊ុន ហាង​លក់​ទំនិញ អង្គការ​ក្នុង និង​ក្រៅ​រដ្ឋាភិបាល​ភាគច្រើន​សុទ្ធតែ​មាន Page ​រៀងៗ​គ្នា ដើម្បី​ងាយស្រួល​ជូន​ដំណឹង ក៏​ដូច​ជា​ផ្សាយពាណិជ្ជកម្ម​ផលិតផល សេវាកម្ម​របស់​គេ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ទំព័រ​នេះ យើង​សូម​លើក​យក​ពី​គន្លឹះ​ពិសេស អាច​ឱ្យ​អ្នក Invite ​Friend ​នៅ​លើ Facebook ឱ្យ Like Page ​របស់​អ្នក​ដោយ​គ្រាន់តែ​ចុច​តែ​ម្ដង។ កុំ​ឱ្យ​ខាត​ពេល​យូរ តោះ​មក​អនុវត្ត​ទាំង​អស់​គ្នា​តាម​ជំហាន​ខាង​ក្រោម៖ គេ​មាន​វិធីសាស្ត្រ​ ២ផ្សេង ក្នុង​ការ Invite Friend ​ឱ្យ Like Page ​បាន​រហ័ស ដោយ​មិន​ចាំបាច់​ចុច Invite ម្ដង​ម្នាក់ ចំណាយ​ពេល​យូរ គឺ​ដោយ​ប្រើ Chrome extension និង​ការ​ប្រើ script។ ប៉ុន្តែ​ទំព័រ​នេះ យើង​សូម​លើក​យក​តែ​របៀប Invite ដោយ​ប្រើ Extension ប៉ុណ្ណោះ។ -ដំបូង​ដំឡើង Google chrome extension មានឈ្មោះថា  Facebook Invite All -​សូម​ចុច​លើ ​តំណភ្ជាប់ Add to Chrome ​ដើម្បី​បំពាក់ Facebook Invite All ​ទៅ​លើ Chrome -​បន្ទាប់​ពី​ដំឡើង​រួច​រាល់ ​នោះ​រូប icon តូច​មួយ​នឹង​បង្ហាញ​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ​នៃ​កម្មវិធី Chrome Browser។

1

-នៅ​ពេល​អ្នក​បើក​គេហទំព័រ Facebook ​នោះ​រូប icon នេះ​​នឹង​បង្ហាញ​ឡើង។ -ពេល​នេះ សូម​ចូល​ទៅ Facebook ​របស់​អ្នក រួច​ហើយ​បើក Page របស់​អ្នក និង​បើក​ត្រង់​កន្លែង Invite Friends ឡើង។

-តាម​ធម្មតា​នៅ​ត្រង់ Invite Friends អ្នក​អាច​ចុច​លើ​ប៊ូតុង Invite ម្ដង​មួយៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​រយៈ​icon ​នៃ Facebook Invite All នេះ​នឹង​អាច​ឱ្យ​អ្នក​ចុច Invite Friend ម្ដង​បាន​ទាំង​អស់។ សូម​ចុច​លើ​សញ្ញា​ធីក​នោះ (ដូច​រូប)។

2

បញ្ជាក់៖ ដំណើរការ Invite ​ធ្វើ​ទៅ​បាន​រលូន អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​មួយ​ផ្នែក​ធំ ហើយ​ល្បឿន​ដំណើរការ​របស់​កុំព្យូទ័រ​មួយ​ផ្នែក​តូច ម្យ៉ាង​អ្នក​មិន​គួរ​ចាកចេញ​ពី​ផ្ទាំង browser ដែល​កំពុង Invite ​ហើយ​ទៅ​បើក Tab ​ផ្សេងៗ​នោះ​ឡើយ។ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ដំណើរការ Invite ត្រូវ​កាត់​ផ្ដាច់។ ប្រសិន​អ៊ីនធឺណិត​យឺត​ក៏​អាច​ជួប​បញ្ហា​ដូច​គ្នា​ដែរ ហើយ​វា​រួម​ផ្សំ​ទាំង​គុណភាព Extension ​ផង​ដែរ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ safetricks
X
5s