បើ​ iPhone អ្នក​​​ជិត​សូន្យ Memory អីចឹង​សាក​​អនុវត្ត​តាម​​វីដេអូ​នេះ ​នឹង​អាច​ដោះស្រាយ​បាន​​



ប្រសិន​អ្នក​កំពុង​ប្រើប្រាស់​ទូរស័ព្ទ iPhone ហើយ​ជិត​អស់​មេម៉ូរី (Memory) សម្រាប់​ផ្ទុក​ទិន្នន័យ​ត​ទៅ​ទៀត​នោះ អ្នក​អាច​អនុវត្ត​តាម​ជំហាន​ដ៏​មាន​ប្រសិទ្ធភាព​ខាង​ក្រោម​នេះ​ ដើម្បី​អាច​សន្សំសំចៃ​ទំហំ (space) បាន​មួយ​ផ្នែក។ មិន​មាន​អ្វី​ពិសេស អាថ៌កំបាំង​នោះ​ទេ ពោល​គឺ​គេ​អនុវត្ត​របៀប​ដ៏​សាមញ្ញ​ដោយ​គ្រាន់តែ​លុប​ចោល​នូវ​ឯកសារ​មិន​សំខាន់ៗ ដើម្បី​សន្សំសំចៃ​មេម៉ូរី​ប៉ុណ្ណោះ។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ -ឆែក​មើល​ថា​តើ iPhone សល់​មេម៉ូរី​ទំហំ​ប៉ុន្មាន​ទៀត គឺ​ត្រូវ​ចូល​ទៅ Settings → General → Usage → Manage Storage។ នៅ​ត្រង់​នេះ អ្នក​អាច​ប្រាកដ​ថា តើ​មាន​កម្មវិធី​ណា​ខ្លះ ដែល​អ្នក​មិន​ចាំបាច់ ឬ​មិន​ដែល​ប្រើ រួច​លុប​ចោល ដើម្បី​សន្សំសំចៃ​ទំហំ (space) របស់​អង្គ​ចងចាំ​បាន​មួយ​ផ្នែក។ ឬ​អ្នក​អាច​លុប​កម្មវិធី​ម្ដង១ ពី​ម៉ឺនុយ Home ​ក៏​បាន។ -​ប្រសិន​លោក​អ្នក​ប្រើ​សេវាកម្ម​ Podcasts សូម​ចូល​ទៅ​លុប​ទិន្នន័យ Podcasts និង Music នៅ​ក្នុង Settings → General → Usage → Manage Storage រួច​លុប​ឯកសារ​ដែល​ពាក់ព័ន្ធ (ដូច​ក្នុង​វីដេអូ)។ -លុប TV Shows និង Movies នៅ​ក្នុង​កម្មវិធី Videos (ចំពោះ​លោក​អ្នក​ដែល​ប្រើ​សេវាកម្ម​ភ្ជាប់​ទៅ​កាន់ Store) -លុប​រូបថត (Photo) និង​វីដេអូ (Video) ដែល​មិន​ត្រូវការ​ទុក ឬ​រូបថត​ខូចៗ (ថត​មិន​ស្អាត) ចោល។ រួច​ហើយ​បន្ត​លុប​នៅ​ផ្នែក Recently Deleted ទាំង​រូបថត និង​វីដេអូ (ដួច​រូប)។ -បិទ (disable) Photo Stream និង Duplicate HDR Image ដោយ​ចូល​ទៅ Settings → Photo & Camera រួច​បិទ (disable) នៅ​ត្រង់ My photo stream និង Keep Normal Photo (ដូច​វីដេអូ)។ -លុប​សារ (Message) ដែល​លែង​ចាំបាច់​ទុក ក៏​ដូច​ជា​ប្រភេទ​សារ threads។ -បើក (enable) លើ Message Expiration ដោយ​ចូល​ទៅ Settings → Messages → Keep Messages ត្រង់​នេះ​សូម​រើស​យក ៣០ថ្ងៃ (30 days) ចំណែក​នៅ​ក្នុង​ផ្នែក Expire កំណត់​យក​បន្ទាប់​ពី ២នាទី (After 2 Minutes)
X
5s