២០១៦ អាច​ជា​ឆ្នាំ​​ Apple បើ​ក​​សករាជ​ iPhone Pro មិន​មែន 7 Plus តែ​ជា 7 Pro ជំនួស​វិញ​ និង​​មាន​កាមេរ៉ា​ដល់​ទៅ​ពីរ​​



ខណៈ​មាន​របាយការណ៍​ថា Apple ជិត​នឹង​សម្ពោធ iPhone អេក្រង់ ៤អ៊ីញ​ថ្មី​ដែល​ជា iPhone 5SE ឬ iPhone SE នោះ ចំណែក​ពេល​នេះ ទើប​លេច​ចេញ​ព័ត៌មាន​ថ្មី​ជុំវិញ​ទូរស័ព្ទ iPhone 7 Pro ​ទៅ​វិញ។ ជា​ការ​ពិត iPhone 7 ​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ឆ្នាំ២០១៦ នេះ អម​ដោយ iPhone 7 ​មួយ​ម៉ូដែល​ទៀត​ដែល​មាន​អេក្រង់​ធំ​ជាង។ នេះ​បើ​តាម​ទម្លាប់​របស់ Apple ​សម្ពោធ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ។ យ៉ាងណា iPhone អេក្រង់​ធំ​ដែល​ជា​ជំនាន់ Plus ​ជាក់ស្ដែង​គេ​រំពឹង​នឹង​មាន iPhone 7 Plus នេះ បែរ​ជា​ត្រូវ​របាយការណ៍​ថ្មី​ចុងក្រោយ​នេះ ឱ្យ​ដឹង​ថា អាច​នឹង​ត្រូវ​គេ​ប្រើ​ឈ្មោះ Pro ជំនួស​ទៅ​វិញ។

iPhone-7-Dual-Camera-800x450

គេ​លើកឡើង គឺ​ផ្អែក​តាម​សមិទ្ធផល iPad Pro ដែល​ក្រុមហ៊ុន Apple ​បាន​ប្រកាស​ចេញ​រួច​មក​ហើយ​កាលពី​ឆ្នាំ២០១៥។ iPhone 7 Pro ​ត្រូវ​គេ​រំពឹង​ថា នឹង​ភ្ជាប់​លក្ខណៈ សម្បត្តិ​ល្អ​ជាង iPhone អេក្រង់ ៤,៧អ៊ីញ​តែ​បន្តិច​ប៉ុណ្ណោះ។ ចំណុច​លេច​ធ្លោ​នៅ​លើ iPhone 7 Pro គឺ​អាច​ត្រូវ​ក្រុមហ៊ុន​បំពាក់​មុខងារ​កាមេរ៉ា​ភ្លោះ (dual camera) ចំណែក iPhone 7 ​ពុំ​មាន​ឡើយ។ Dual-camera ​នឹង​ត្រូវ​ច្របាច់​បញ្ចូល​មុខងារ optical zomm និង DSLR-esque ផង​ដែរ។ យ៉ាងណា​មិន​ថា​ឈ្មោះ iPhone Pro, iPhone 7 Pro ឬ iPhone 7 Plus ​ពោល​គឺ​ស្ថិត​ក្នុង​ការ​ជជែក​គ្នា ដែល​ពុំ​មាន​ការ​អះអាង​ចេញ​ពី​ក្រុមហ៊ុន Apple នៅឡើយ។ គួរ​រំលឹក​ថា កន្លងទៅ iPhone 7 ត្រូវ​គេ​រាយការណ៍​ថា នឹង​ត្រូវ Apple ​ឌីហ្សាញ​រូបរាង​ថ្មី​ខុស​ពី iPhone 6S ​ហើយ​ក្នុង​នោះ នឹង​ដក​ចេញ​រន្ធ​កាស​ទំហំ ៣,៥មិល្លីម៉ែត្រ ដោយ​ប្រើ​រន្ធ Lightning ជំនួស​វិញ ដែល​ប្រើ​រួម​គ្នា​នឹង​រន្ធ​សាក​ថ្ម៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s