ខួប​ ១០០ឆ្នាំ​របស់ BMW ​ក្រុមហ៊ុន​​បញ្ចេញ​គំរូ​រថយន្ត​​សម្រាប់​អនាគត​​​យ៉ាង​ប្រណិត​ស្អាត​អស្ចារ្យ​ (វីដេអូ)​



នៅ​ក្នុង​ការ​ប្រារព្ធ​ខួប ១០០ឆ្នាំ​របស់​ BMW ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ​បាន​បញ្ចេញ​គំរូ​រថយន្ត​យ៉ាង​ប្រណិត ស្អាត​ទាន់សម័យ​មាន​ឈ្មោះ​ថា Vision Vehicle ​ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​ស័ក្ដិសម​ជា​រថយន្ត​សម្រាប់​អនាគត។

beemr2

​មិន​ដូច​ជា​គំរូ​រថយន្ត​កន្លង​ទៅ​នោះ​ទេ Vision Vehicle ​នេះ មាន​លក្ខណៈ ពិសេស​ខុស​ប្លែក​ពី​គេ ​នៅ​ត្រង់​វា​នឹង​បំពាក់​បរិក្ខារ​ទំនើបៗ​ដែល​រថយន្ត​បច្ចុប្បន្ន​អាច​ពុំ​មាន​ដូច ហើយ​ក៏​មាន​រចនាបថ​ស្អាត​ប្លែក​ពី​រថយន្ត​បច្ចុប្បន្ន​ដែរ។ កាន់តែ​ពិសេស​នោះ រថយន្ត​ថែមទាំង​នឹង​មាន​មុខងារ Boost និង Ease ​ដែល​អាច​ផ្លាស់ប្ដូរ​ពី​រថយន្ត​បញ្ជា​ដោយ​មនុស្ស ទៅ​ជា​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ Self-drving ​បាន​ទៀត។

bmwwhl

ចំណែក​មុខងារ​ផ្សេង​ទៀត​មាន​ឈ្មោះ Alive Geometry ​ដែល​នឹង​ក្រើនរំលឹក​អ្នក​បើក ​ឱ្យ​ដឹង​ពី​ឧបសគ្គ​ផ្សេងៗ​នៅ​ខាង​មុខ ​ទាំង​ការ​ឧបសគ្គ​នៅ​មួយ​កន្លែង និង​ឧបសគ្គ​ដែល​កម្រើក​បាន (​មាន​ដូច​ជា​កង់ ម៉ូតូ ឡាន …) ហើយ​បង្ហាញ​ចេញ​នៅ​លើ​ផ្ទៃ​អេក្រង់​រថយន្ត​ច្បាស់ៗ។ https://youtu.be/mQZgxr7AiU4 ​ខណៈ​ពេល​នេះ ក្រុមហ៊ុន​ពុំ​ទាន់​មាន​គម្រោង​ចេញ​លក់​រថយន្ត​អស្ចារ្យ​នេះ​ក្ដី តែ BMW ​បាន​បង្កើត​ទំព័រ​វែបសាយ​ដើម្បី​មើល​ព័ត៌មាន​លំអិត​ពី​លក្ខណៈ​របស់ Vision Vehicel នេះ។ សូម​ចូល​ទៅ​កាន់ http://www.next100.bmw/en/index.html។ គំរូ​រថយន្ត​នេះ នឹង​ត្រូវ​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ពិព័រណ៍​ក្នុង​ប្រទេស​ចិន នៅ​ខែ​ឧសភា​ខាង​មុខ ហើយ​នៅ​ទីក្រុង London ​នៅ​ខែ​មិថុនា ​ហើយ​នៅ​អាមេរិក​នៅ​ខែ​តុលា​ខាង​មុខ៕
X
5s