វិធី ១០យ៉ាងនេះ អាចស្ដារថ្ម iPhone 6S និង iDevice ដែលប្រើ iOS 9 កាន់ថ្មបានយូរជាងមុន
ទំព័រនេះ យើងសូមចម្រាញ់យកវិធីសាស្ត្រមានប្រសិទ្ធភាពជួយសន្សំសំចៃថ្មនៅលើ iPhone 6S ក៏ដូចជា iDevice ទាំងឡាយដែលដើរដោយ iOS 9។ តោះមកអនុវត្តជាមួយគ្នាខាងក្រោម៖
១) ត្រួតពិនិត្យមើលកម្មវិធីណាដែលស៊ីថ្មខ្លាំង និងដឹងពីរយៈពេលប្រើ
Apple បានបន្ថែម tool មានប្រយោជន៍មួយជួយសន្សំសំចៃថ្មនៅលើ iOS 8 ដែលអាចមើលដឹងថា តើ app ណាខ្លះស៊ីថ្មខ្លាំង។ ចំណែកនៅលើ iO9 Apple ក៏បន្តអភិវឌ្ឍ tool នេះទៀតដែរ។ នៅក្នុង Battery Usage ដោយចូលតាម Settings → General → Battery អ្នកនឹងអាចមើលដឹងថា តើអ្នកបានចំណាយពេលយូរយ៉ាងណាទៅលើការប្រើប្រាស់ app នីមួយៗ ដើម្បីដឹងថា តើរយៈពេលនោះបានស៊ីថ្មអស់ប៉ុន្មានភាគរយ។ នៅពេលចូលដល់ Battery Usage ហើយ ត្រូវចុចលើសញ្ញារូបម៉ោង ដើម្បីបង្ហាញ។
២) ដំណើរការមុខងារ Low Power Mode
ប្រើដើម្បីសន្សំសំចៃថ្មបានមួយកម្រិត។ ត្រូវចូលទៅ Settings → General → Battery → Low Power Mode។ បញ្ជាក់៖ Low Power Mode នឹងសួរអ្នកឱ្យដំណើរការនៅពេលថ្មី iPhone សល់ត្រឹម ២០%។
៣) បិទលើ Location Service បើមិនចាំបាច់ប្រើ
កម្មវិធីដែលត្រូវប្រើ GPS នៅលើ iPhone នឹងស៊ីថ្មទូរស័ព្ទ។ ប្រសិនអ្នកចង់ឱ្យថ្មកាន់បានមួយកម្រិតទៀត គួរបិទមុខងារ Location Service ប្រសិនមិនត្រូវការប្រើចាំបាច់។
៤) បិទ Bluetooth
ត្រឹមត្រូវហើយ រាល់ Service ផ្សេងៗគឺចេញពីមុខងារ និងកម្មវិធី iPhone។ កាលណាយើងបើកមុខងារអ្វីចោល មិនថា Bluetooth គឺវានឹងស៊ីថ្ម iPhone។ ប្រសិនឈប់ត្រូវការប្រើ គួរណាស់តែបិទ។ ចូលទៅ Settings → Bluetooth រួចបិទជាការស្រេច។
៥) បិទ Background App Refresh
ជាមុខងារមួយដែលអនុញ្ញាតឱ្យកម្មវិធីមានការ refresh ទទួលយកសេវាបច្ចុប្បន្នភាពថ្មីសម្រាប់មាតិកា។ សេវានេះ ជាទូទៅត្រូវការចំពោះប្រភេទកម្មវិធីអនាឡាញ ឬកម្មវិធីដែលត្រូវការអ៊ីនធឺណិត។ ដូច្នេះប្រសិនចង់ឱ្យ iPhone កាន់ថ្មយូរបន្តិចទៀត គួរបិទ Background App Refresh។ សូមចូលទៅ Settings → General → Background App Refresh ហើយបិទលើ app ណាដែលអ្នកមិនចង់ធ្វើបច្ចុប្បន្នភាពមាតិកាបានហើយ។
៦) បិទស្ទីលរូបមានចលនា Animation
ចាប់ពី iOS 7 ត្រូវបាន Apple ឌីហ្សាញ Interface ថ្មីស្រស់ស្អាត និងបានភ្ជាប់ជាមួយស្ទីលរូបមានចលនាថែមទៀត។ យ៉ាងណា ការប្រើស្ទីលរូបចលនាគឺអាចស៊ីថ្មបាន។ បើចង់កាន់ថ្មយូរជាងនេះទៀត សូមបិទដោយចូលទៅ Settings → General →
Accessibility → Reduce Motion។
៧) ដកចេញការកំណត់ត្រង់ Accessibility ក្នុង Settings
ដើម្បីជួយឱ្យថ្មកាន់មួយកម្រិតទៀត អ្នកអាចបិទ ៣ចំណុចក្នុង Accessibility ដូចជា៖
-Settings → General → Accessibility → Grayscale
-Settings → General → Accessibility → Increase Contrast
-Settings → General → Accessibility → Increase Contrast → Reduce Transparency
អ្នកក៏អាចបិទញ័រ Vibration ដើម្បីសន្សំសំចៃថ្មមួយកម្រិតដែរ។ ចូលតាម Settings → General → Accessibility → Vibration។
៨) បិទ App ដែលអាប់ដេតស្វ័យប្រវត្តិ
គឺចូលតាម Settings → App and iTunes Stores → Automatic Downloads ហើយបិទ (Turn off)។
៩) ប្រើពន្លឺល្មម ឬតិចបានហើយ ប្រសិននៅទីងងឹត
តាមធម្មតាអ្នកក្រោមពន្លឺថ្ងៃប្រហែលជាអ្នកត្រូវការពន្លឺខ្លាំងដើម្បីងាយស្រួលមើលអេក្រង់ iPhone។ ប៉ុន្តែប្រសិននៅទីងងឹត ឬនៅពេលយប់ អ្នកដូចជាមិនចាំបាច់បើកពន្លឺអស់ៗឡើយ ព្រោះវាបែរជាធ្វើឲ្យចាំងភ្នែកខ្លាំង ម្យ៉ាងស៊ីថ្មខ្លាំងទៅវិញ។ ដើម្បីកែពន្លឺ អ្នកអាចចូលទៅ Settings → Display & Brightness រួចកែពន្លឺតាមចិត្ត។
១០) បិទ 3D Touch ចោលប្រសិនមិនចូលចិត្ត ឬមិនទម្លាប់ប្រើសោះនោះ
មុខងារនេះ ក៏នឹងស៊ីថ្ម iPhone 6S មួយកម្រិតដែរ។ អ្នកអាចបិទបានដោយចូលទៅ Settings → General → Accessibility → 3D Touch។
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ mashable