​អ្វី​ដែល​អ្នក​កំពុង​ចង់​ដឹង​ពី​លក្ខណសម្បត្តិ iPad Pro អេក្រង់ ៩,៧អ៊ីញ​ដែល​នឹង​ចេញ​ថ្ងៃ​ទី២១ មីនា​ខាង​មុខ​



iPad ​ស៊េរី​ថ្មី​របស់ Apple ​ដែល​នឹង​មាន​ឈ្មោះ iPad Pro ​អេក្រង់​ទំហំ ៩,៧អ៊ីញ ​ត្រូវ​គេ​រាយការណ៍​ថា នឹង​ត្រូវ​វែកមុខ​នៅ​ថ្ងៃ​ទី២១ មីនា​នេះ ដំណាល​គ្នា​នឹង iPhone SE។ iPad Pro ​ត្រូវ​គេ​រំពឹង​ថា នឹង​ជា​ថេប្លេត​ស៊េរី​ថ្មី ជំនួស​ឱ្យ iPad Air ​ហើយ​នឹង​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដូច​នៅ​លើ iPad Pro អេក្រង់ ១២,៩អ៊ីញ​ដែល​ចេញ​កាលពី​ឆ្នាំ​មុន។

ថេប្លេត​ថ្មី​របស់ Apple ដែល​គេ​រំពឹង​ថា​នឹង​មាន​អេក្រង់ ៩,៧អ៊ីញ​នេះ នឹង​មាន​ទំហំ resolution ​ដូច​ម៉ូដែល iPad អេក្រង់ ១២,៩អ៊ីញ គឺ 2732x2048 px ធំ​ជាង 2028x1536 px ​នៅ​លើ iPad Air 2។ iPad Pro ថ្មី​នេះ​នឹង​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ជំនាន់​ចុងក្រោយ​របស់ Apple ​គឺ A9X ​ហើយ​មាន RAM 4GB, និង​មាន​មេម៉ូរី​ពី 16GB ​ដល់ 128GB។

Apple ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ចេញ iPad Pro ​ថ្មី​នេះ អម​ដោយ​កាមេរ៉ា​ទំហំ 12MP ​អាច​ថត​រូប​កម្រិត 4K ហើយ​ដំណើរការ​ដោយ iOS 9.3 ដែល​នឹង​ចេញ​នៅ​ចុង​ខែ​មីនា​នេះ។ iPad Pro 9.7 inch នឹង​មាន​ប៊ិច Apple Pen ព្រមទាំង Smart Keyboard ដូចនៅ​លើ iPad Pro អេក្រង់ ១២,៩អ៊ីញ​ដែរ។ សេចក្ដីរាយការណ៍​ថ្មីៗ​នេះ អះអាង​ថា ក្រុមហ៊ុន Apple ​នឹង​ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​ថ្មី​នៅ​ថ្ងៃ​ទី២១ ខែ​មីនា​នេះ ដែល​គេ​រំពឹង​ថា នឹង​មាន iPhone SE ​ប្រកាស​ចេញ​ដំណាល​គ្នា​នឹង iPad Pro អេក្រង់ ៩,៧អ៊ីញ​នេះ​ដែរ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ geeky-gadgets
X
5s