សាកលវិទ្យាល័យ​កូរ៉េ​ខាង​ត្បូង Pohang កំពុង​ស្រាវជ្រាវ​ផលិត​​ថ្ម កាន់​ភ្លើង​បាន​យូរ បើ​ប្រើ​ជាមួយ​ស្មាតហ្វូន​អាច​កាន់​ដល់ ១អាទិត្យ!​



សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ជា​ច្រើន​អាច​ផលិត​ប្រភេទ​ថ្ម lithium-ion ​ដែល​ផ្ដល់​នូវ​ប្រភព​ថាមពល​កំណត់​មួយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Pohang របស់​កូរ៉េ​ខាងត្បូង ​បាន​ស្រាវជ្រាវ និង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ពិសេស​ម្យ៉ាង ដែល​មាន​ធាតុ​ផ្សំ​ពី​កោសិកា​ប្រេងឥន្ធនៈ​អុកស៊ីត​រឹង ដែល​អាច​ប្រើ​ជំនួស​បច្ចេកវិទ្យា​ថ្ម​ទូរស័ព្ទ​បច្ចុប្បន្ន​បាន។ លើស​ពី​នេះ បច្ចេកវិទ្យា​ថ្មី​នេះ ថែមទាំង​អាច​ត្រូវ​គេ​អភិវឌ្ឍ​ឈាន​ដល់​បំពាក់​លើ​រថយន្ត​អគ្គិសនី​ផង​ដែរ។ សាកលវិទ្យាល័យ​បាន​គូស​បញ្ជាក់​ថា ​​កោសិកា​ឥន្ធនៈ​ (fuel cell) ​ថ្មី​នេះ គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ដែក​អ៊ីណុក​ដែល​មាន​លក្ខណៈ ស្ពោត​ ជាមួយ​ហ្វីល​អេឡិចត្រូលីត​ស្ដើង (thin-film electrolyte) ​និង​អេឡិចត្រូត​ដែល​មាន សមត្ថភាព​ធ្វើ​ឱ្យ​កម្ដៅ​នៅ​ទាប​បំផុត។ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ផ្លាស់ប្ដូរ​ពិភពលោក​ដ៏​ពិត​ប្រាកដ វិទ្យាស្ថាន​បាន​និយាយ​ថា ​ការ​អភិវឌ្ឍ​នេះ នឹង​ផ្ដល់​ផល​ល្អ​សម្រាប់​កូន​យន្តហោះ​ដ្រូន ឱ្យ​​ហោះហើរ​បាន​កាន់តែ​យូរ​ជាង ១ម៉ោង ​ហើយ​បើ​ប្រើ​ស្មាតហ្វូន​វិញ នឹង​អាច​កាន់​ថ្ម​រហូត​ដល់ ១សប្ដាហ៍​ឯណោះ៕
X
5s