បែកធ្លាយវីដេអូ និងរូបថតបញ្ជាក់ពីរថយន្ត Google Self-driving បើកបុករថយន្តក្រុងដឹកអ្នកដំណើរកំប៉ឺតមុខខ្លួនឯង
កាលពីខែមុន រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ Google បានសាងកំហុសឆ្គងមួយ ដោយបានបើកបុករថយន្តក្រុងដឹកអ្នកដំណើរការនៅលើផ្លូវសាធារណៈក្នុងតំបន់ Moutainview។ បើយោងតាមនាយដ្ឋានយានយន្តប្រចាំរដ្ឋ California DMV បានឱ្យដឹងថា រថយន្ត self-driving ម៉ូដែល Lexus SUVs របស់ Google បានបើកទៅប៉ះរថយន្តក្រុងដឹកអ្នកដំណើរការដែលកំពុងបើកបរក្នុងល្បឿនយឺត។ ចំណែកពេលនេះ គេបានបញ្ចេញរូបថត និងវីដេអូពេលកើតឧបទ្ទវហេតុនេះហើយ។
https://youtu.be/neFqatFxwnw
មូលហេតុនាំឲ្យកើតមានការប៉ះទង្គិចនេះ គឺដោយសាររថយន្ត self-driving របស់ Google បើកគេចចេញពីបាវខ្សាច់ដែលនៅក្បែរកន្លែងបង្ហូរទឹក ហើយគួបជួនរថយន្តក្រុងដឹកអ្នកដំណើរបើកក្នុងល្បឿនយឺតទៀតនោះ ក៏ជ្រុលទៅបើកពីក្រោយនាំឱ្យរថយន្តបើកបរស្វ័យប្រវត្តិកំប៉ឺតមុខ។
សូមបញ្ជាក់ថា រថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Google ត្រូវបានដាក់ឱ្យធ្វើតេស្តបើកសាកល្បងតាមដងផ្លូវសាធារណៈ អស់ជាច្រើនលានម៉ោងមកហើយ ពីព្រោះដើម្បីត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ធានាបាននូវសុវត្ថិភាពដល់អ្នកជិះ៕