Microsoft ​កំពុង​ធ្វើតេស្ត​កម្មវិធី​ស្មាតហ្វូន (App) ដែល​អាច​ឱ្យ​គេ​ប្រើ​សម្រាប់​បើក​សោ Windows 10 PCs តាម Bluetooth​



Microsoft គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​បណ្ដា​ក្រុមហ៊ុន​ជាច្រើន ដែល​កំពុង​ធ្វើការ​អភិវឌ្ឍ​ប្រភេទ​កម្មវិធី​ការពារ​សុវត្ថិភាព​ដោយ​ប្រើ​លេខ​កូដ Password។ កន្លង​ទៅ Microsoft បាន​ដាក់​ឱ្យ​ប្រើ​វិធីសាស្ត្រ​ក្នុង​ការ​ភ្ជាប់​ចូល (log-in) ​ទៅ​ក្នុង Windows 10 ​ដោយ​ប្រើ PIN ​និង​ប្រើ​លេខ​កូដ​ជា​រូប​ភាព (picture password)។ ចំណែក​របាយការណ៍​ថ្មី​នេះ​ឱ្យ​ដឹង​ថា ពេល​នេះ ក្រុមហ៊ុន​សូហ្វ៊ែរ​យក្ស​នេះ កំពុង​ធ្វើតេស្ត​កម្មវិធី (app) ​ដែល​មាន​មុខងារ​ឱ្យ​គេ​ប្រើ​សម្រាប់​បើក​សោ (unlock) កុំព្យូទ័រ​ដើរ​ដោយ Windows 10 បាន​តាម Bluetooth។ ​កម្មវិធី (App) ថ្មី​នេះ ​នឹង​មាន​វត្តមាន​ក្នុង Microsoft Store ក្រោម​ឈ្មោះ​ថា Phone Sing-in Beta ដែល​ជា​ជំនាន់​សាកល្បង មាន​មុខងារ​សម្រាប់​ផ្ទៀងផ្ទាត់​ព័ត៌មាន ដើម្បី​អាច​បើក​សោ (Unlock) កុំព្យូទ័រ​ដែល​ប្រើ Windows 10 តាម Bluetooth។ នេះ​មាន​ន័យ​ថា អ្នក​គ្រាន់តែ​ប្រើ​ស្មាតហ្វូន​ក្នុង​ដៃ ដើម្បី Unlock លេខ​កូដ​ជា​ការ​ស្រេច និង​ងាយស្រួល។ ​យ៉ាងណា ការ​ធ្វើតេស្ត​ដាក់​ឱ្យ​ប្រើ​គឺ​មាន​សម្រាប់​តែ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ Microsoft អះអាង​ថា ​ជំនាន់​ពេញ​លក្ខណៈ​នឹង​ដាក់​ឱ្យ​ប្រើ​ក្នុង​ពេល​ឆាប់ៗ ដែល​តម្រូវ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​គណនី Microsoft។ កម្មវិធី​នេះ នឹង​ដំណើរការ​បាន​ជាមួយ​ស្មាតហ្វូន​ប្រើ Windows Phone 10៕
X
5s