អាថ៌កំបាំង​ទាំង​ ១០​ពាក់ព័ន្ធ​នឹង​ការ​គេង​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​



អ្នក​ប្រហែល​ជា​គិត​ថា​ការ​សម្រាក​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​មនុស្ស​ម្នាក់​ៗ ។​ ប៉ុន្ដែ​វា​មាន​ភាព​ស្មុគស្មាញ​ជា​ច្រើន​ទៀត​នៅ​ពី​ក្រោយ​វា។ ទាំង​នេះ​គឺ​ជា​ អាថ៌កំបាំង​ដែល​អ្នក​មិន​ដែល​បាន​ចាប់​​អារម្មណ៍​ពី​វា​ រួម​មាន៖

១) ចំណុច​ទី​១៖ តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា​ពេល​អ្នក​នៅ​ក្មេង​​ឪពុក​ម្ដាយ​តែង​ចង់​អោយ​អ្នក​សម្រាក​អោយ​បាន​ច្រើន​​?​​នេះ​គឺ​ដោយ​សារ​តែ​ ការសម្រាក​នេះ​អាច​ផ្ដល់​សារប្រយោជន៍​ជា​ច្រើន ដល់​សុខភាព។

២) ចំណុច​ទី​២៖ មុន​ពេល​អ្នក​ចូល​សម្រាក​អ្នក​ត្រូវ​ដាក់​ចុះ​រាល់កិច្ច​ការងារ​នា​នា​ជា​មុន​សិន។ ការ​ធ្វើ​បែប​នេះ​គឺ​​អាច​ជួយ​បន្ធូរ​អារម្មណ៍​និង​ធ្វើ​អោយ​អ្នក​សម្រាន្ត​បាន​លក់​ស្កប់ស្កល់​ជាង​រាល់​ដង។

៣) ​ចំណុច​ទី​៣៖ វា​កាន់​តែ​ប្រសើរ​ប្រសិន​បើ​អ្នក​អាច​​បង្កើន​ទម្លាប់​មួយ​​ ដើម្បី​ភ្ញាក់​ពី​ដំណេក​អោយ​បាន​ទៀងទាត់។ ប្រសិន​បើ​អ្នក​មិន​ឧស្សាហ៍​អនុវត្ត​បែប​នេះ​ទេ អ្នក​ប្រាកដ​ជា​មិន​អាច​ឃ្លាត​ចេញ​ពី​គ្រែ​បាន​ឡើយ។

៤) ចំណុច​ទី​៤៖ ការ​ដាស់​ខ្លួន​ឯង​អោយ​ភ្ញាក់​ពី​ដំណេក​ដោយ​ប្រើប្រាស់​ម៉ោង​រោទ៍​គឺ​ជា​វិធី​ដ៏​ល្អ។ វា​អាច​ជួយ​អោយ​អ្នក ដឹង​ថា​អ្នក​សម្រាក​បាន​ប៉ុន្មាន​ម៉ោង​ ក្នុង​មួយ​ថ្ងៃ។

៥) ចំណុច​ទី​៥៖​​ ការ​សម្រាក​មិន​គ្រប់គ្រាន់​គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​អោយ​សុខភាព​អ្នក​ចុះ​ទ្រុឌទ្រោម​​។ ​ដូច​នេះ​អ្នក​ត្រូវ​ព្យាយាម​សម្រាក​អោយ​បាន​៧​ម៉ោង​ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

៦) ចំណុច​ទី​៦៖​ ការ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​មុន​ពេល​អ្នក​ចូល​សម្រាន្ត ​គឺ​ជា​រឿង​មួយ​មិន​ល្អ​ទេ។ ដោយ​សារ​តែ​ ពន្លឺ​ចាំង​នៃ​វត្ថុ​ទាំង​នោះ​នឹង​ចូល​ទៅ​បំផ្លាញ​អ័រម៉ូន​ Melatonin ដែល​ជា​អ័រម៉ូន ជំរុញ​អោយ​ អ្នក​ងងុយ​គេង​។

៧) ចំណុច​ទី​៧៖ ការ​ពិសា​អាហារ​ដែល​មាន​ជីជាតិ​និង​វីតាមីន​គ្រប់​គ្រាន់​ក៏​ជួយ អោយ​សម្រាន្ត​លក់​ស្រួល​ផង​ដែរ។

៨) ​ចំណុច​ទី​៨៖​ អ្នក​ត្រូវ​ចេះ​បែង​ចែក​ថា​អាហារ​ណា​ដែល​ ជួយ​អោយ​អ្នក​គេង​លក់​និង​មិន​អាច​គេង​លក់។ ពោត​ ដំឡូង​ នំប៉័ង គឺ​សុទ្ធ​តែ​ជា​អាហារ​ដែល​ជួយ​សម្រួល​ដល់​ការ​សម្រាក​របស់​អ្នក​។​

៩) ​ចំណុច​ទី​៩៖​​ ពេល​អ្នក​មាន​​ងាយ​នឹង​សម្រាន្ត​លក់ ក្នុង​ពេល​ណា​មួយ​អ្នក​ត្រូវ​​សាក​សួរ​ខ្លួន​ឯង​ថា​តើ​វា​កើត​ឡើង​ដោយ​សារ​ការ​ពិសា​​អាហារ​ខុស​ឬ​យ៉ាង​ណា។

១០​) ចំណុច​ទី​១០៖ ត្រូវ​ប្រើ​ពេល​វេលា​ខ្លះ​ក្នុង​ការ​​ធ្វើ​លំហាត់​ប្រាណ​​ពី​ព្រោះ សារពាង្គ​កាយ​របស់​មនុស្ស​ត្រូវ​ការ​បញ្ចេញ​ជាតិ​ពុល​។ ហើយ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​បាន​​គប្បី​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧស្សាហ៍​ហាត់ប្រាណ៕

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖clapway.com

X
5s