AT&T មានប្រូមូសិនទិញ Galaxy S7 មួយថែមជូនមូយក្នុងតម្លៃ ៦៥០ដុល្លារដើម្បីផ្លាស់ប្ដូរប្រព័ន្ធសេវា
Galaxy S7 និង S7 edge បច្ចុប្បន្នបានឈរឈ្មោះក្នុងចំណោមស្មាតហ្វូនកំពូលប្រចាំឆ្នាំ២០១៦។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបាន Samsung កែលំអរឹតតែទំនើប ដំណើរការលឿនជាងជំនាន់ Galaxy S6 ឆ្នាំទៅ។ ចំណែកពេលនេះ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក AT&T នឹងលក់ជូនអតិថិជន Galaxy S7 មួយគ្រឿងតម្លៃតែ ៦៥០ដុល្លារ ក្នុងបំណងដើម្បីអន្ទងចិត្តអតិថិជនឱ្យផ្លាស់ប្ដូរពីប្រព័ន្ធទូរស័ព្ទផ្សេង មកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរបស់ខ្លួនវិញ។