MSI ទើបបញ្ចេញកុំពូលកុំព្យូទ័រសមត្ថភាពខ្លាំងខាងហ្គេម រាងជាស៊ីឡាំងតូចបំផុតលើលោក បំពាក់ RAM 64GB តម្លៃ ៤០០០ដុល្លារ
ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបបានប្រកាសចេញកុំព្យូទ័រស៊េរីថ្មីមានសមត្ថភាពខ្ពស់ តម្រូវសម្រាប់អ្នកចូលចិត្តលេងហ្គេម ម៉ូដែល Vortex PC។ Vortex PC ត្រូវបានឌីហ្សាញរូបរាងយ៉ាងពិសេស ជាស៊ីឡាំងដ៏តូចបំផុតលើពិភពលោកដោយក្រុមហ៊ុន MSI។ ក្រៅពីរូបរាងទាន់សម័យហើយនោះ Vortex PC ក៏បានភ្ជាប់លក្ខណៈសម្បត្តិខ្ពស់ៗ មិនធម្មតា។
https://youtu.be/-4RsjFec-qU
កុំព្យូទ័រ MSI Vortex នេះត្រូវបានបំពាក់អង្គប្រតិបត្តិ Intel Core i7-6700K ល្បឿនពី 4GHz (Turbo ដល់ 4.2GHz), អមដោយ RAM 32GB (អាច upgrade ឡើងដល់ 64GB), កាតក្រាហ្វិក Nvidia GeForce GTX 980 ចំនួន២, អង្គផ្ទុកទិន្នន័យ 256GB (SSD) និង Hard Disk ទំហំ 1TB, បច្ចេកវិទ្យា Dual Killer E2400 gigabit Ethernet controller, Nahimic audio technology និងជាច្រើនទៀត។