iPhone SE អេក្រង់៤អ៊ីញថ្មីរបស់ Apple នឹងមានកាមេរ៉ា ១២មេហ្គាភិចហ្សែលថតវីដេអូ 4K បាន
iPhone SE នឹងត្រូវក្រុមហ៊ុន Apple ប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការថ្ងៃទី២១ ខែមីនានេះហើយ។ ចំណែករបាយការណ៍ថ្មីចុងក្រោយនេះឱ្យដឹងក្ដៅៗមកថា ទូរស័ព្ទ iPhone អេក្រង់ ៤អ៊ីញនេះ នឹងមានកាមេរ៉ាទំហំ 12MP ដូចកាមេរ៉ា iPhone 6S ដែរ នេះមានន័យថា វានឹងមានសមត្ថភាពអាចថតវីដេអូកម្រិត 4K Ultra HD បាន។
iPhone អេក្រង់ ៤អ៊ីញថ្មីនេះ ត្រូវគេរំពឹងថា នឹងមានលក្ខណៈសម្បត្តិ បំពាក់ដោយឈីបអង្គប្រតិបត្តិ Apple A9 អមដោយ RAM 2GB។ អេក្រង់ទូរស័ព្ទជាទាយាទរបស់ iPhone 5S នេះនឹងមាន resolution ទំហំ 1334x750px ហើយនឹងមានមេម៉ូរីពីរជម្រើសប៉ុណ្ណោះគឺ 16GB និង 64GB។
iPhone អេក្រង់តូច នឹងគាំទ្រប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទដៃ (mobile payment) របស់ Apple គឺ Apple Pay ហើយក៏គាំទ្រមុខងារ 3D Touch ផងដែរ។
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone SE អមដោយជម្រើសពណ៌ស្រដៀងនឹង iPhone 6S ដែរ គ្រាន់តែបន្ថែមពណ៌ថ្មីមួយទៀតគឺ ពណ៌ផ្កាឈូកស្រស់។
ក្រុមហ៊ុននឹងរៀបចំពិធីបើកសម្ពោធសមិទ្ធផលថ្មរបស់ខ្លួននៅថ្ងៃច័ន្ទ ទី២១ ក្នុងខែមីនានេះ។ គេរំពឹងថា ក្រៅពីវត្តមាន iPhone SE ក៏នឹងមាន iPad Pro អេក្រង់ ៩,៧អ៊ីញស៊េរីថ្មីបង្ហាញខ្លួនពេលនោះផងដែរ។ ផលិតផលថ្មីទាំងពីរនឹង ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 9.3៕