របៀបកែកុន (Customize) លើមុខងារ Always On Display នៅលើ Galaxy S7 និង S7 edge
មុខងារដែលលេចធ្លោ និងមានការចាប់អារម្មណ៍ខ្លាំងមួយនៅលើ Galaxy S7 និង S7 edge គឺត្រូវបានក្រុមហ៊ុន Samsung បំពាក់មុខងារ Always One Display ងាយស្រួលមើលម៉ោងពេល ដោយពុំចាំបាច់ដោះសោទូរស័ព្ទឡើយ ម្យ៉ាងក៏ដើម្បីជៀសវាងការរំខានដោយពន្លឺបាចសាចពេលនៅកន្លែងងងឹត ហើយមានមនុស្សជុំវិញខ្លួននោះ។ បើទោះជា Always One នឹងបង្ហាញម៉ោងលើអេក្រង់ក្ដី ប៉ុន្តែវាមិនធ្វើឱ្យស៊ីថ្មខ្លាំងនោះទេ។ ដូច្នេះលោកអ្នកមិនចាំបាច់បារម្ភឡើយ។
ដូច្នេះប្រធានបទនៅទំព័រនេះ គឺយើងនឹងបង្ហាញប្រិយមិត្តពីការកំណត់ ឬកែកុន (customize) លើមុខងារ Always On Display នេះ។
ជំហានទី១៖
ចាប់អូសផ្ទាំង notification ទម្លាក់មកក្រោម ដោយចាប់អូសពីផ្នែកខាងលើបំផុតនៃអេក្រង់ បន្ទាប់មកចុចទៅលើ Always One Display (ដូចរូប)
ជំហានទី២៖
ត្រង់នេះ អ្នកអាចធ្វើការកំណត់ថា ចង់បើក (enable) ឬបិទ។ ចំណែកផ្នែកខាងក្រោម គឺទុកសម្រាប់លោកអ្នកធ្វើការកំណត់ផ្សេងៗ។ ដំបូងអ្នកត្រូវជ្រើសរើសអ្វីដែលចង់ឱ្យបង្ហាញនៅលើផ្ទៃអេក្រង់ខណៈពេលកំពុងចាក់សោ ដូចជា មុខនាឡិកា Analog, ប្រក្រតិទិន ឬរូបភាពតូចមួយ។ អ្នកអាច
ជំហានទី៣៖
ចាប់ផ្ដើមកំណត់ (customize) នៅលើនាឡិកា (clock)។ ចុចលើវានៅលើម៉ឺនុយ pop-up រួចហើយចុចលើ Clock Style។
ជំហានទី៤៖
អ្នកត្រូវជ្រើសរើសរវាង មុខនាឡិកាពីរស្ទីល។
ជំហានទី៥៖
ប្រសិនអ្នកមិនចូលទៅកំណត់ Clock ទេ អ្នកក៏អាចប្រើ Calendar ជំនួសបាន។ បន្ទាប់មកអ្នកក៏ត្រូវជ្រើសរើសស្ទីលរបស់ Calendar ជាបន្ត។
ជំហានទី៦៖
ប្រសិនអ្នកកំណត់ប្រើរូបភាពនៅលើ Always On តែឯងក៏បាន។ ត្រង់នេះ អ្នកមានជម្រើស៣ ដើម្បីកំណត់យក wallpapers។ អ្នកអាចដោនឡូដ themes បន្ថែមទៀតពី Samsung themes store៕