៥ មុខងារ​ល្អបំផុត​នៅ​លើ​ទូរស័ព្ទ Galaxy S7 edge ​ដែល​អ្នក​ខ្លះ​មិន​ទាន់​ដឹង​អស់​



ស្មាតហ្វូន​ទំនើប​ថ្មី​របស់ Samsung Galaxy S7 edge ​បន្ទាប់ពី​ទទួល​បាន​ការ​ធ្វើតេស្ត និង​ប្រើប្រាស់​ដោយ​អតិថិជន​រួច​មក មាន​ការ​លើក​សរសើរ​ថា​អស្ចារ្យ ពិសេស​គឺ​មាន​លក្ខណៈ​សម្បត្តិ hardware ខ្ពស់ៗ ដែល​ធ្វើឲ្យ​វា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា កំពូល​ស្មាតហ្វូន Android នាពេល​បច្ចុប្បន្ន។ ​ចុះ​តើ Galaxy S edge នេះ​មាន​លក្ខណៈ សម្បត្តិ​អស្ចារ្យ​អ្វី​ខ្លះ? តោះ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ដើម្បី​ស្វែងយល់​ពី​មុខងារ​ល្អ​បំផុត​ទាំង ៥ នៅ​លើ Galaxy S7 edge៖ https://youtu.be/jFzTgdhRlac -លក្ខណៈ ពិសេស​ទី១៖ កាមេរ៉ា Galaxy S7 Edge ត្រូវ​បាន​ក្រុមហ៊ុន Samsung ​យ៉ាង​មាន​គុណភាព និង​ដំណើរការ​ថត Focus រូប​បាន​យ៉ាង​រហ័ស។ Galaxy S7 ទាំងពីរ​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​បច្ចេកវិទ្យា Dual Pixel ដែល​ធ្វើ​ឱ្យ​គុណភាព​រូប​កាន់តែ​ច្បាស់ ហើយ​ក៏​អូតូ​ចាប់​រូប Focus ដោយ​ស្វ័យប្រវត្តិ​បាន​រហ័ស។ -លក្ខណៈ ពិសេស​ទី២៖ ជា​កម្រិត​ថាមពល​ថ្ម​នៅ​លើ S7 edge។ ក្រុមហ៊ុន​ Samsung បាន​បន្ថែម​ថាមពល​ថ្ម​នៅ​លើ S7 edge ធំ​ជាង​មុន ដែល​នាំ​ឱ្យ​ការ​ប្រើប្រាស់​បាន​កាន់​តែ​យូរ។ -លក្ខណៈ​ពិសេស​ទី៣៖ អំពី​រូបរាង​ឌីហ្សាញ​នៅ​លើ Galaxy S7 edge ត្រូវ​បាន​រចនា ដោយ​ផ្ដល់​អារម្មណ៍​ស្រណុក​ចិត្ត​ដល់​អ្នក​ប្រើ នៅ​ពេល​ចាប់កាន់​ម្ដង។ ម្យ៉ាង​ទៀត​អេក្រង់​វា​មាន​លក្ខណៈ កោង​បញ្ឆិត​យ៉ាង​ពិសេស​អាច​បង្ហាញ​រាល់ Notification ផ្សេងៗ។ លើស​ពី​នេះ​តួ​របស់ S7 edge ត្រូវ​បាន​រចនា​ស្រោប​ដោយ​កញ្ចក់​ដែល​ទទួល​បាន​អារម្មណ៍​ផាសុកភាព និង​រក្សា​រូបរាង​ឱ្យ​នៅ​ថ្មី​បាន​យូរ។ -លក្ខណៈ ពិសេស​ទី៤៖ គឺ​នៅ​លើ​សូហ្វ៊ែរ ដែល​ជា Game Launcher។ Game Launcher នឹង​ផ្ដល់​ភាព​ងាយស្រួល​រៀបចំ និង​កំណត់​​លក្ខណៈ ហ្គេម​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​ជំនាញ។ នៅ​ក្នុង Game Launcher គេ​អាច​កំណត់​លក្ខណៈ ៥យ៉ាង​ដូច​ជា បិទ​មិន​ឱ្យ​មាន Alert អំឡុង​ពេល​លេង​ហ្គេម (No alerts during game), Lock recents and Back keys, Minimize game, Screenshot និង Record ជាដើម។ -លក្ខណៈ​ពិសេស​ទី៥៖ មុខងារ Always On display ដែល​អាច​បង្ហាញ​ម៉ោង​ពេល កាលបរិច្ឆេទ ក៏​ដូច​ជា​រូបថត​របស់​លោក​អ្នក ទោះបី​អេក្រង់​ទូរស័ព្ទ​ត្រូវ​បាន​ចាក់សោ​ហើយ​ក៏​ដោយ។ ដូច​នេះ អ្នក​នឹង​ងាយស្រួល​មើល​ម៉ោង​បាន ដោយ​មិន​ចាំបាច់​ចុច​បើក​សោ​ទូរស័ព្ទ​ដូច​មិន​ទេ។ មុខងារ​នេះ នឹង​មិន​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​នៅ​ជុំវិញ​ដោយសារ​ការ​ចង់មើល​ម៉ោង ត្រូវ​បើក​សោ​ទូរស័ព្ទ​ ដែល​បណ្ដា​ឱ្យ​ពន្លឺ​បាចសាច​ចាំងភ្នែក​អ្នក​នៅ​ជុំវិញ​ដូច​មុន​នោះ​ទេ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s