ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Oppo រៀន​តាម Apple ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង ២ម៉ូដែល​គឺ R9 និង R9 Plus កាមេរ៉ា​មុខ​ធំ​ដល់ 16MP​



​ពេល​នេះ មិន​ត្រឹមតែ​ការ​ឌីហ្សាញ​រូបរាង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ចិន ​ដូច​ iPhone 6/6S ប៉ុណ្ណោះ​ទេ សូម្បីតែ​ការ​ផលិត​ចេញ​លក់ ក៏​រៀន​តាម​ក្រុមហ៊ុន​អាមេរិក Apple ​ដែរ។ ជាក់ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Oppo បាន​សម្ពោធ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ​ម៉ូដែល​គឺ Oppo R9 និង R9 Plus ដែល​ហាក់​ដូច​ជា ធ្វើ​តាម​លំនាំ Apple ប្រកាស iPhone 6 និង 6 Plus អីចឹង​ដែរ។ តើ R9 និង R9 Plus ​មាន​លក្ខណៈ សម្បត្តិ​ល្អ​យ៉ាងណា​ខ្លះ? Oppo R9 ​មាន​អេក្រង់ ៥,៥អីញ​កម្រិត Full HD ​ជាមួយ​ទំហំ resolution (1920x1080)px ​ហើយ​បំពាក់​ដោយ​ឈីប​អង្គ​ប្រតិបត្តិ Mediatek Heilo P10 និង​មាន RAM 4GB។ លក្ខណៈ សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ Oppo R9 គឺ​មាន​មេម៉ូរី​ម៉ាស៊ីន​ទំហំ 64GB និង​អាច​បន្ថែម​កាត microSD ដល់ 128GB។ Oppo R9 ប្លែក​ខុស​ពី​ស្មាតហ្វូន​ទូទៅ ដែល​វា​មាន​កាមេរ៉ា​មុខ​ធំ​ជាង​កាមេរ៉ា​ក្រោយ​ទៅ​វិញ។ កាមេរ៉ា​មុខ​របស់ R9 មាន​ទំហំ 16MP សម្រាប់​ថត​រូប selfie បាន​ច្បាស់ ហើយ​កាមេរ៉ា​ក្រោយ​ត្រឹម 13MP។ ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម​រហ័ស​ហៅ VOOC fast charge អម​ដោយ​កម្រិត​ថាមពល​ថ្ម 2850mAh។ ​ងាក​មក​មើល Oppo R9 Plus វិញ គឺ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ៦អ៊ីញ​កម្រិត Full HD ដូច​គ្នា និង​មាន Resolution (1920x1080)px ហើយ​បំពាក់​ដោយ​ឈីប Qualcomm Snapdragon 652, RAM 4GB ​និង​មាន​មេម៉ូរី​ម៉ាស៊ីន 64GB ដែល​អាច​បន្ថែម microSD ដល់ 128GB បាន។ R9 Plus មាន​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ​ប៉ុន​គ្នា​គឺ 16MP ងាយស្រួល​ថត​ទាំង​រូប selfie និង​វីដេអូ​បាន​ច្បាស់​ល្អ។ ហើយ​វា​ក៏មាន​បច្ចេកវិទ្យា​សាកថ្ម​រហ័ស​ដូច Oppo R9 ដែរ តែ​មាន​ថាមពល​ថ្ម​ធំ​ជាង​គឺ 4120mAh។ ស្មាតហ្វូន​ថ្មី​ទាំង​ពីរ​ខាងលើ ​ដំណើរការ​ដោយ​សូហ្វ៊ែរ Color OS 3.0 ​ដោយ​ផ្អែក​តាម​ប្រព័ន្?ធ Android Lollipop។ ចំពោះ​តម្លៃ​របស់ Oppo R9 ​ប្រហែល​ចាប់ពី ៤៣១ដុល្លារ ហើយ R9 Plus ចាប់ពី ៥០៨ដុល្លារ​អាមេរិក។ Oppo R9 នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី២៤ មីនា​នេះ ខណៈ ដែល R9 Plus អតិថិជន​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី១២ ខែ​មេសា​ខាង​មុខ៕
X
5s