រក​ឃើញ​មេរោគ malware ​ដំបូង​ចេញ​អុកឡុក​ទូរស័ព្ទ iPhone និង​ឧបករណ៍ iOS ទោះបី​មិន​បាន jailbreak ក៏​ដោយ!​



ទូរស័ព្ទ iPhone របស់​អ្នក​ប្រហែល​ចាប់ពី​ពេលនេះ​ទៅ ពុំ​មាន​សុវត្ថិភាព​ដែល​ការ​ដែល​អ្នក​បាន​គិត​កន្លង​មក​ទៀត​ឡើយ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ផ្ដល់​ប្រព័ន្ធ​សុវត្ថិភាព​សូហ្វ៊ែរ​បាន អះអាង​ថា ​មេរោគ iOS malware ​ទើប​បង្ហាញ​ខ្លួន​លើក​ដំបូង ដែល​អាច​ជ្រៀតចូល និង​វាយ​ប្រហារ​សូម្បីតែ iPhone នោះ​មិន​បាន Jailbreak ក៏​ដោយ។ ក្រុមហ៊ុន Palo Alto Networks បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា ខ្លួន​បាន​រក​ឃើញ​មេរោគ​ប្រភេទ Trojan ​ដែល​រំខាន និង​ផ្ដល់​ផល​អាក្រក់​នៅ​ក្នុង DRM របស់ Apple ដោយ​មិន​ចាំបាច់​ទៅ​រំលោភ​លើ​វិញ្ញាបនបត្រ​សហគ្រាស ហើយ​វា​មាន​ឈ្មោះ​ថា AceDeceiver។ ​បច្ចុប្បន្ន ​មេរោគ AceDeceiver ​អាច​ចរាចរ​បាន​តែ​នៅ​លើ​ឧបករណ៍ iOS ​ដែល​ប្រើប្រាស់​ដោយ​អតិថិជន​នៅ​ចិន​ប៉ុណ្ណោះ។ ដំណើរការ​ដែល​មេរោគ malware នេះ​វាយលុក មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច។ ផ្អែក​តាម​ក្រុមហ៊ុន Palo Alto Network ឱ្យ​ដឹង​ថា មេរោគ AceDeceiver ប្រើ​នូវ​វិធីសាស្ត្រ​ដែល​ហៅ​ថា FairPlay ​Man-in-the-Middle ​ដែល Hacker ​ទិញ​យក​កម្មវិធី (app) និង​បាន​រក្សាទុក (save) ​Authorization Code ​សម្រាប់​ដំណើរការ​បាន​នៅ​លើ​ឧបករណ៍ iOS។ អ្នក​ណា​ដែល​ទាញ​យក (download) client AiSiHelper ដូច​ជា iTunes នោះ វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កុំព្យូទ័រ​ថែមទៀត។ នៅ​ពេល​គេ​ដោត​ឧបករណ៍ iOS ជាមួយ​កុំព្យូទ័រ ​នោះ hacker នឹង​អាច​ផ្ញើ Authorization Code ​ជា​ល្បិច​ដើម្បី​អុកឡុក​iDevice ទាំងនោះ ​ធ្វើឲ្យ​ជឿ​ថា ជា​ការ​ទិញ app ធម្មតាៗ ប៉ុន្តែ​តាមពិត​កំពុង​ទាញ​យក (download) មេរោគ​ទៅវិញ។ ក្រោយពី​បាន​ដោនឡូដ app នោះ​ហើយ នោះ​ទូរស័ព្ទ​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​មេរោគ ​វា​នឹង​ទាមទារ (prompt) ​អ្នក ឱ្យ​ធ្វើការ​បញ្ចូល​ព័ត៌មាន Apple ID និង Password ដែរ​នេះ​ជា​ល្បិច ដើម្បី​អាច​លួច​ភ្ជាប់​ចូល​ឧបករណ៍​របស់​អ្នក៕
X
5s