Asus ទើប​ប្រកាស​ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​ VivoBook Laptop តម្លៃ​តែ ៣៩៩ដុល្លារ​លក្ខណៈ​សម្បត្តិ​ល្មម​ប្រើ​



ក្រុមហ៊ុន Asus ទីបំផុត​បាន​បញ្ចេញ​លក់​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ស៊េរី Asus E403SA VivoBook ​ហើយ​បន្ទាប់ពី​ក្រុមហ៊ុន​ប្រកាស​បាន​ជាង ៩ខែ​កន្លង​ទៅ។ ​Laptop អេក្រង់ ១៤អ៊ីញ​នេះ ​ត្រូវ​ក្រុមហ៊ុន​សង្ឃឹម​ថា នឹង​អាច​បំពេញ​ចិត្ត និង​តម្រូវការ​ប្រើប្រាស់​សម្រាប់​អតិថិជន​ភាគច្រើន ដោយសារ​វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង ស្ដើង ​ទំហំ​ល្មម​ស្រួល​យក​តាម​ខ្លួន។ កុំព្យូទ័រ Asus E403SA VivoBook នេះ មាន​តម្លៃ ៣៩៩ដុល្លារ ហើយ​បាន​បំពាក់​មក​ជាមួយ​អេក្រង់ ១៤អ៊ីញ​កម្រិត HD ​ផ្ដល់ resolution ទំហំ 1920x1080px ​ហើយ​ភ្ជាប់​អង្គ​ប្រតិបត្តិ​ប្រភេទ Intel Pentium N3700 quad-core និង​មាន RAM 4GB។ ​ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ eMMC ​ទំហំ 128GB ​ជាមួយ​តំណភ្ជាប់ 802.11ac WiFi និង Bluetooth 4.0។ ​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត Laptop នេះ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ USB Type-C, USB 3.0, USB 2.0, រន្ធ HDMI និង​រន្ធ SD card reader។ ​លក្ខណៈ សម្បត្តិ​ដទៃ​ទៀត VivoBook ​នេះ​មាន VGA web camera និង​មាន​ថ្ម 57Wh។ វា​មាន​វិមាត្រ ១៣,៤អ៊ីញ x ៩,៣អ៊ីញ x ០,៧អ៊ីញ៕
X
5s