​Apple ប្រកាស iPhone SE ផ្លូវការ​​​​ សមត្ថភាព​ខ្លាំង​​​ដូច iPhone 6S ប្រើ​ឈីប A9​



ក្រុមហ៊ុន Apple ទើប​បាន​ប្រកាស​ចេញ iPhone SE អេក្រង់ ៤អ៊ីញ​កាលពី​យប់​មិញ ដែល​មាន​លក្ខណសម្បត្តិ​ជាច្រើន​ដូច​នៅ​លើ iPhone 6s។ ចំណែក​ឯ​តួ​ខ្លួន​របស់ iPhone អេក្រង់ ៤អ៊ីញ​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​ដូច​រាង iPhone 5/5s ទៅ​វិញ។ យ៉ាងណា iPhone SE ថ្មី​នេះ ជា​ស្មាតហ្វូន​មាន​សមត្ថភាព​ខ្លាំង​មួយ​ក្នុង​ចំណោម​ស្មាតហ្វូន​អេក្រង់ ៤អ៊ីញ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ព្រោះ​វា​ត្រូវ​បាន​បំពាក់​ដោយ​ឈីប Apple 9 ជាមួយ dual-core ល្បឿន 1.85GHz Twister និង​ក្រាហ្វិក PowerVR TT7600 6-core ដំណើរការ​យ៉ាង​រលូន។

 gsmarena_007

អេក្រង់ ៤អ៊ីញ​របស់ iPhone SE ថ្មី​នេះ មាន​ទំហំ resolution ​1136x640px ​អម​ដោយ​ដង់ស៊ីភិចហ្សែល 326ppi។ iPhone SE ​ថែមទាំង​បំពាក់​មុខងារ​ថ្មី Retina Flash ​ផ្ដល់​ពន្លឺ​អេក្រង់​ភ្លឺ​ជាង​មុន​ដល់​ទៅ ៣ដង​នៅ​ពេល​អ្នក​ថត​រូប selfie។ យ៉ាងណា​មុខងារ 3D Touch ​ដែល​មាន​នៅ​លើ iPhone 6S/6S plus បច្ចុប្បន្ន ពុំ​ឃើញ​មាន​នៅ​លើ iPhone SE នៅ​ឡើយ។ សមិទ្ធផល​ថ្ម​របស់ Apple ដដែល​នេះ បាន​បំពាក់​ដោយ​កាមេរ៉ា iSight ទំហំ 12MP ដូច​នៅ​លើ​ជំនាន់​បងប្អូន​បង្កើត iPhone 6s និង 6s Plus ដែរ។ វា​ថែមទាំង​អាច​ថត​វីដេអូ​បាន​ច្បាស់​កម្រិត 4K ទៀត​ផង។ រីឯ​កាមេរ៉ា​មុខ មាន​ទំហំ 1.2MP ហើយ​មាន​មុខងារ Retina Flash ថត selfie បាន​ភ្លឺ​ច្បាស់​ជាង​មុន ៣ដង។

gsmarena_010

ចំពោះ​រូបរាង​ឌីហ្សាញ​នៅ​លើ iPhone SE ​គឺ​មាន​លក្ខណៈ ដូច​ទៅ​នឹង iPhone 5s ប៉ុន្តែ​ប៊ូតុង Home ទទួល​បាន​ការ​អភិវឌ្ឍ​ពិសេស​ភ្ជាប់​មុខងារ Touch ID និង​គាំទ្រ Apple Pay ដែល​ជា​សេវាកម្ម​ទូទាំង​ថ្លៃ​ទំនិញ​តាម​ទូរស័ព្ទ។ iPhone SE មាន​ទម្ងន់​ស្មើ​នឹង iPhone 5s គឺ ១១៣ក្រាម។ https://youtu.be/6UblzmyXc_Y ចំណុច​ល្អ​បំផុត​នៅ​លើ​ទូរស័ព្ទ iPhone SE ថ្មី​នេះ​គឺ​នៅ​ត្រង់​តម្លៃ​តែ​ម្ដង ពោល​គឺ iPhone អេក្រង់ ៤អ៊ីញ​នេះ​មាន​តម្លៃ​ចាប់ពី ៣៩៩ដុល្លារ សម្រាប់​ទំហំ 16GB ​ខណៈ​ទំហំ 64GB តម្លៃ ៤៩៩ដុល្លារ។ ស្មាតហ្វូន​ថ្មី​នេះ ក៏​នឹង​ដាក់​លក់​ជាប់​កុងត្រា​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​អាមេរិក​មួយ​ចំនួន ដោយ​តម្រូវ​ឱ្យ​អតិថិជន​បង់​រំលស់ ១៧ដុល្លារ/ខែ រយៈពេល ២ឆ្នាំ។ ​ការ​បញ្ជា​ទិញ នឹង​អាច​ធ្វើ​ទៅ​បាន​ចាប់ពី​ថ្ងៃ​ទី២៤ មីនា​ខាង​មុខ ហើយ​នឹង​ត្រូវ​ដាក់​លក់​លើ​បណ្ដា​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី៣១ ខែ មីនា​នេះ​តែ​ម្ដង។ ​iPhone SE នឹង​មាន​ជម្រើស​ពណ៌​ចំនួន៤ គឺ ពណ៌​មាស​ក្រហម មាស ប្រាក់ និង​ពណ៌​ប្រផេះ៕  
X
5s