ចេញ S7 មិនទាន់បាត់ក្ដៅផង ឥឡូវមានដំណឹងពី Galaxy Note 6 ទៀត នឹងបង្ហាញខ្លួនខែកក្កដា
ផ្អែកតាមរបាយការណ៍ថ្មីមួយពីគេហទំព័រគួរឱ្យទុកចិត្តឱ្យដឹងថា ផេប្លេត Galaxy Note ជំនាន់ក្រោយគឺ Note 6 នឹងបង្ហាញខ្លួននៅអំឡុងខែកក្កដា ឆ្នាំ២០១៦ នេះទៀតហើយ។ Galaxy Note 6 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយរបស់ Google គឺ Android N។