Google កំពុង​បង្កើត​ក្ដារចុច (Keyboard) សម្រាប់​ប្រើ​ជាមួយ iPhone ភ្ជាប់​មុខងារ​ទំនើប​វាយ​អក្សរ​បាន​រហ័ស​​



ក្រុមហ៊ុន Google ថ្មីៗ​នេះ ត្រូវ​គេ​រាយការណ៍​ថា កំពុង​អភិវឌ្ឍ​ក្ដារ​ចុច​ប្រភេទ third-party សម្រាប់​ដំណើរការ​ជាមួយ iPhone និង​ឧបករណ៍ iOS។ Keyboard ថ្មី​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ស្វែងរក (search engine) ​នៅ​លើ interface នៃ​ក្ដារ​ចុច​។ នេះ​បើ​តាម​ការ​អះអាង​របស់​គេហទំព័រ The Verge។ ផ្អែក​តាម​សំដី​មនុស្ស​នៅ​កៀក​នឹង​គម្រោង ឱ្យ​ដឹង​ថា ក្ដារចុច​របស់ Google នឹង​ចេញ​ឱ្យ​ប្រើ​នៅ​លើ iPhone អម​ដោយ​ជម្រើស​ស្វែងរក (search option) ដែល​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​អភិវឌ្ឍ​អស់​ជាច្រើន​ខែ​មក​ហើយ។ យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា តើ​នៅ​ពេល​ណា Google នឹង​ដាក់​ចេញ Keyboard ថ្មី​របស់​ខ្លួន​ឱ្យ​ប្រើប្រាស់​នៅ​លើ​ឧបករណ៍ iOS នៅ​ឡើយ។ Keyboard ថ្មី​របស់ Google ​នឹង​ត្រូវ​បញ្ចូល​មុខងារ​មួយ​ចំនួន មាន​ភាព​ស្រដៀង​នឹង Keyboard ​មក​ស្រាប់​នៅ​លើ iOS។ ជាក់ស្ដែង​ដូច​ជា Keyboard ​សម្រាប់ Android អីចឹង គឺ Google Keyboard ​សម្រាប់ iOS ​នឹង​មាន​មុខងារ gesture-based typing ​ដូច្នេះ​អ្នក​អាច​អូស​ម្រាមដៃ​របស់​អ្នក​ពី​អក្សរ​មួយ ទៅ​អក្សរ​មួយ​ទៀត ពេល​នោះ Google នឹង​ទស្សន៍ទាយ​ពាក្យ​ដែល​អ្នក​ចង់​សរសេរ បាន​រហ័ស។ ហើយ​ប្រសិន​ចុច​លើ​រូប​ឡូហ្គោ Google វិញ នឹង​ស្វែងរក​តាម web search។ ក្ដារ​ចុច​ថ្មី​ក៏​នឹង​គាំទ្រ​សម្រាប់​ការ​ស្វែងរក Picture និង GIF ផង​ដែរ ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្បួន Google Image search។ វា​ក៏​នឹង​មាន​មុខងារ​ស្វែងរក​ដោយ​សំឡេង (voice search) ដែរ៕
X
5s