កុំបារម្ភខ្លាចឆាប់អស់ថ្មអី មុខងារ Always On Display លើ Galaxy S7 ស៊ីថ្មតិចខ្លាំងណាស់ (តាមការធ្វើតេស្ត)
នៅលើស្មាតហ្វូនទំនើបស៊េរីចុងក្រោយទាំងពីររបស់ Samsung គឺ Galaxy S7 និង S7 edge បំពាក់ដោយមុខងារ Always On Display ជាពិសេស អាចមើលម៉ោងពេល ឬសារក្រើនរំលឹកផ្សេងៗ លើអេក្រង់ ដោយមិនចាំបាច់បើកសោទូរស័ព្ទឡើយ។ យ៉ាងណា ដោយសារមុខងារនេះ គេឃើញដំណើរការជាប់នៅលើផ្ទៃអេក្រង់នោះ ម៉្លោះហើយមានការព្រួយបារម្ភថា ខ្លាចស៊ីថ្ម ឆាប់ធ្វើឱ្យ Galaxy ឆាប់អស់ថ្ម។ តែកុំមានការយល់ខុស លោកអ្នកនឹងយល់ដឹងច្បាស់ពីតម្រូវការប្រើប្រាស់ថាមពលថ្មយ៉ាងតិចជាមួយមុខងារនេះ តាមរយៈការធ្វើតេស្ត និងបង្ហាញតាមក្រាបខាងក្រោម៖
https://youtu.be/shbjTXIFMjU
បើមើលតាមក្រាបទី១ នេះបង្ហាញថា មុខងារ Always-On Display ដែលបានបើកប្រើនៅលើ Galaxy S7 Edge អស់រយៈពេល ១៨ម៉ោង គឺបានចំណាយថាមពលថ្មអស់ត្រឹមតែ ២,៦៥% ប៉ុណ្ណោះ។
ចំណែកក្រាបទី២ បង្ហាញការធ្វើតេស្តបើក Always-On Display រយៈពេល ១៨ម៉ោងដូចគ្នា ឃើញថា មុខងារនេះស៊ីថ្មអស់ត្រឹមតែ ០,១៤% ប៉ុណ្ណោះ។ បើបើក Always-On Display អមដោយការប្រើពន្លឺអេក្រង់ខ្សោយ (Low Brightness) នៅពេលយប់វិញ គឺអស់ ១០,៦៧%។ ចំណែកការបើកប្រើ Always-On Display អមដោយការបើកពន្លឺខ្លាំង (High Brightness) គឺប្រើថ្មអស់ ១១,៦៤% ក្នុងរយៈពេល ១៨ម៉ោងដូចគ្នា។
រីឯក្រាបទី៣ បង្ហាញឱ្យឃើញ ការធ្វើតេស្តបើក Always-On Display រយៈពេល ១ម៉ោងស៊ីថ្មអស់ត្រឹមតែ ០,០០៨% ក្នុងមួយម៉ោងប៉ុណ្ណោះ។ ចំពោះការបើក Always-On Enabled អមដោយ Low Brightness វិញគឺស៊ីថ្មអស់ ០,៥៩៣% ក្នុងមួយម៉ោង។ បើប្រើដល់ Always-On Enabled និង High Brightness វិញគឺអស់តែ ០,៦៤៧% ក្នុងមួយម៉ោង៕