ទាំង​នេះ ជា​មុខងារ​ថ្មី​សំខាន់ៗ​ចំនួន ៦ ​ដែល​ទើប​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ OS 9.3​



ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 ពេល​នេះ​បង្ហាញ​ខ្លួន ដែល​អាច​ឱ្យ​អតិថិជន​ប្រើប្រាស់​ឧបករណ៍ iOS ទាំងឡាយ​ធ្វើ​បច្ចុប្បន្នភាព​បាន​ហើយ។ ប្រសិន​លោក​អ្នក​កំពុង​ប្រើ​ចាប់ពី​ជំនាន់ iPhone 4s, ហើយ iPad ចាប់ពី​ជំនាន់ iPad 2 ​និង iPod Touch ជំនាន់​ទី៥ អ្នក​នឹង​ទទួល​បាន​សារ​បញ្ជាក់​ប្រាប់​ថា ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក គឺ​អាច​អាប់ដេត​សូហ្វ៊ែរ​បាន។ យ៉ាងណា អ្នក​ក៏​អាច​ចូល​ទៅ​ឆែក​មើល​នៅ​ក្នុង Settings ដោយ​ខ្លួន​ឯង​ផង​ដែរ ដោយ​ចូល​ទៅ Settings → General → Software Update។

IMG-0304.PNG

ចុះ​ក្រៅ​ពី​របៀប​អាប់ដេត​ហើយ​នោះ តើ​អ្នក​ស្វែងយល់​ពី​លក្ខណៈ​ពិសេស​របស់ iOS 9.3 បាន​ច្រើន​កម្រិត​ណា? ខាង​ក្រោម​នេះ គឺ​ជា​មុខងារ​ថ្មី​ទាំង​ឡាយ​ដែល​មាន​នៅ​លើ iOS 9.3៖ ១) Night Shift

1

នៅ​ក្នុង Control Center ​មាន​នូវ​ប៊ូតុង​ថ្មី​មួយ ព្រមទាំង​ជម្រើស (option) ដែល​អ្នក​អាច​កំណត់​ពេល​លើ​ការ​ប្រើ​មុខងារ Night Shift ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌ នៃ​អេក្រង់​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ អាស្រ័យ​តាម​ពេលវេលា។ ដើម្បី​អនុវត្ត​ត្រូវ​ចូល​ទៅ Settings → Display & Brightness → Night Shift រួច​ធ្វើការ​កំណត់។ https://youtu.be/GO5X8V3ih3M គំនិត​ក្នុង​ការ​បង្កើត​មុខងារ Night Shift ឡើង​មក​គឺ​ដើម្បី​ឱ្យ​អ្នក កែ​ពណ៌​ពន្លឺ​របស់​អេក្រង់​ ងាយស្រួល​សម្លឹង​មើល​ទៅ​តាម​កាល​វេលា និង​មិន​ឱ្យ​ប៉ះពាល់​ដល់​ដំណេក​ ដោយសារ​ពណ៌​ពន្លឺ​បាចសាច​ខ្លាំង​មក​លើ​ភ្នែក ហើយ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​អាច​លេង​ទូរស័ព្ទ​បាន​យូរ​ជាង​មុន​យ៉ាង​ហោច កន្លះ​ម៉ោង​ទៀត ដោយ​មិន​ឆាប់​ងងុយ​គេង​ តាម​រយៈ​​ការ​កំណត់​ពណ៌​ពន្លឺ​នេះ។ ២) Education for iPad

2

ចំពោះ iOS 9.3 នៅ​លើ​ថេប្លេត iPad ត្រូវ​បាន​បញ្ចូល​មុខងារ​ពិសេស​គឺ​គាំទ្រ​ឱ្យ​មាន​ការ​ប្រើ​ដោយ​ដៃ​មនុស្ស​ច្រើន (multiple user) ​ពោល​ជា​មនុស្ស​ផ្សេង​គ្នា។ មុខងារ​នេះ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការរៀនសូត្រ​របស់​ក្មេង នៅ​ក្នុង​ថ្នាក់​រៀន​ថ្មី​ផ្សេងៗ​គ្នា (Classroom) និង​ដំណើរការ​គ្រប់គ្រង​សាលា​រៀន Apple School Manager សម្រាប់ User ផ្សេងៗ​គ្នា ងាយស្រួល​ផ្ទេរ​ទិន្នន័យ (syncs) ហើយ​គ្រូៗ​ងាយស្រួល​​គ្រប់គ្រង iPad ទាំងអស់​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​ថែមទៀត។ ៣) ភ្ជាប់​ទៅ​កាន់​នាឡិកា Apple Watch ​ច្រើន​ជាមួយ​ឧបករណ៍ iOS តែមួយ

3

ប្រព័ន្ធ iOS 9.3 អាច​ឱ្យ​អ្នក​ធ្វើការ​ភ្ជាប់ (pair) ជាមួយ​នាឡិកា Apple Watch បាន​ច្រើន​ជាមួយ​ឧបករណ៍ iOS តែមួយ។ វា​ក៏​ជា​មុខងារ​មាន​ប្រយោជន៍​មួយ ដែល​បណ្ដា​អ្នក​អភិវឌ្ឍ​កម្មវិធី (developer) ចង់​ឱ្យ​មាន​ផង​ដែរ។ ប៉ុន្តែ​ក៏​តម្រូវ​ឱ្យ​នាឡិកា Apple Watch ទាំង​នោះ​ដំណើរការ​ដោយ watchOS 2.2 ចុងក្រោយ​ដែរ។ ៤) ដាក់​លេខ​កូដ​សម្ងាត់​នៅ​លើ​កម្មវិធី​កត់​ចំណាំ (Note)

4

​មុខងារ​ថ្មី​មួយ​ទៀត​នៅ​លើ iOS 9.3 គឺ អាច​ឱ្យ​អ្នក​ដាក់ password នៅ​លើ​កម្មវិធី note ដើម្បី​ជៀសវាង​ការ​លួច​មើល​ពី​អ្នក​ក្រៅ។ ៥) មុខងារ 3D Touch ​ដំណើរការ​ជាមួយ​កម្មវិធី​ច្រើន​ជាង​មុន

5

ពេល​នេះ អ្នក​អាច​ប្រើ 3D Touch បាន​ជាមួយ​កម្មវិធី​កាន់តែ​ច្រើន​ជាង​មុន​ដូច​ជា Weather, Compass, App Store, iTunes Store និង Settings ជាដើម។ 3D Touch អាច​ឱ្យ​អ្នក​ភ្ជាប់ WiFi និង Bluetooth បាន​រហ័ស ចំណេញ​ពេលវេលា។ ៦) មុខងារ​បន្ថែម​ថ្មី​នៅ​លើ Apple Health

6

​Apple Helath គឺ​ជា​កម្មវិធី​មួយ​ទៀត​ដែល​ទទួល​បាន​មុខងារ​ថ្មី អាច​បង្ហាញ​សកម្មភាព​ផ្សេងៗ​ដូច​ជា ចលនា​ដុត​កាឡូរី, នាទី​ធ្វើ​លំ​ហាត់ប្រាណ និង​ចំនួន​ម៉ោង​ដែល​បាន​ឈរ​ជាដើម។ ក្រៅពី​នេះ​នៅ​មាន​ការ​កែលំអ​នៅ​លើ​កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា Verizon Wi-Fi calling, Landscape mode សម្រាប់ Apple News, Podcast មើល​វីដេអូ full-screen, iBook ​គាំទ្រ​ការ sync ជាមួយ iCloud ដូច​ជា PDFs និង eBookនិង​មាន​ជួសជុល​បញ្ហា bug ដែល​បាន​កើតមាន​នៅ​លើ Version មុនៗ៕
X
5s