Nissan បង្ហាញ​កូន​រថយន្ត​​​តូច​ច្រឡឹងប្រើ​អគ្គិសនី​​ ​អាច​នឹង​​បម្រើ​​ដល់​វិស័យ​ដឹកជញ្ជូន​​នៅ​ថ្ងៃ​អនាគត​បាន​



https://youtu.be/DKjK-ZcT7pY ​អនាគត​នៃ​វិស័យ​ដឹកជញ្ជូន ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ការ​អភិវឌ្ឍ​លើស​ពី​អ្វី​ដែល​បច្ចុប្បន្ន​មាន។ កត្តា​សំខាន់​ដែល​អាច​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​រីកចម្រើន​បាន​គឺ អាស្រ័យ​ដោយ​មធ្យោបាយ ជា​យានយន្ត​ និង​ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​តែម្ដង ជាក់ស្ដែង​ផ្លូវ​បំពង់​អភិវឌ្ឍ​ដោយ​លោក Elon Musk ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Space X និង Tesla Motor និង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជាដើម។

nissan-new-mobility-concept-2175.0

nissan-new-mobility-concept-2183.0

រយៈពេល ២ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​រថយន្ត Nissan បាន​ចាប់ផ្ដើម​ដំណើរការ​មន្ទីរ​ពិសោធន៍ ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ​យានយន្ត​ទំនើប​សម្រាប់​អនាគត។ ជាក់ស្ដែង​នៅ​ជំហាន​ដំបូង​នេះ ក្រុមហ៊ុន​ទើប​សម្រេច​បាន​គំរូ​កូន​រថយន្ត​អគ្គិសនី​តូចៗ ដែល​អាច​ប្រើ​ជំនួស​រ៉ឺម៉ក និង​ជំនួស​ឱ្យ​ការ​ប្រើ​រថយន្ត​ធំៗ​ដែល​នាំ​ឱ្យ​ឆាប់​មាន​ការ​កក​ស្ទះ​ចរាចរណ៍​បាន​មួយ​ផ្នែក។

nissan-new-mobility-concept-2187.0

nissan-new-mobility-concept-2192.0

Mobility Concept ថ្មី​នេះ ជា​កូន​យាន​ជំនិះ​ដើរ​ដោយ​អគ្គិសនី មាន​កង់​បួន​ដូច​រថយន្ត​ទូទៅ ​ទើប​ត្រូវ​បាន​ធ្វើតេស្ត​លើ​ដង​ផ្លូវ​នៅ​សហរដ្ឋ​អាមេរិក។ វា​មាន​ល្បឿន ២៥ម៉ាយល៍/ម៉ោង ឬ​ប្រហែល ៤០គីឡូម៉ែត្រ/ម៉ោង។ មិន​ខុស​នឹង​រថយន្ត​ទូទៅ​ឡើយ Mobility Concept នេះ​ក៏​មាន​ទ្វារ បើក​ឡើង​ដូច​បក្សី​ត្រដាង​ស្លាប ស្រដៀង​នឹង​រថយន្ត Lamborghini អីចឹង។ នៅ​លើ​រថយន្ត​នេះ មាន​បំពាក់​ដោយ​អេក្រង់​តូច​មួយ សម្រាប់​បង្ហាញ​កម្រិត​អាគុយ​ដែល​នៅ​សល់។ អាគុយ​រថយន្ត​នេះ អាច​ប្រើប្រាស់​ក្នុង​ការ​បើកបរ​បាន​ចម្ងាយ​ផ្លូវ ៤០ម៉ាយល៍ ឬ​ប្រហែល ៦៥គីឡូម៉ែត្រ។

nissan-new-mobility-concept-2207.0

nissan-new-mobility-concept-2215.0

nissan-new-mobility-concept-2220.0

ក្រុមហ៊ុន Nissan បាន​តាំង​បង្ហាញ​កូន​រថយន្ត Mobility Concept របស់​ខ្លួន​ប៉ុន្មាន​ម៉ូដែល​ នៅ​ក្នុង​ពិព័រណ៍​រថយន្ត New York International ។ ពេល​នេះ លោក Josh Westerhold ​ដែល​ជា​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​នៅ​មន្ទីរ ពិសោធន៍ Future Lab ​របស់ Nissan បាន​ប្រាប់​គេហទំព័រ TheVerge ថា ក្រុម​របស់​លោក ធ្វើ​សម្រង់​មតិ សួរ​សំណួរ​មួយ​ចំនួន​ដល់​សាធារណជន​អំពី​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​កូន​រថយន្ត​របស់​ខ្លួន។ គេ​មិន​ទាន់​ហ៊ាន​អះអាង​ថា Mobility Concept របស់ Nissan នឹង​ចូល​ខ្លួន​មក​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ពេល​អនាគត ជោគជ័យ​ដែរ​ឬ​យ៉ាងណា​ទេ ខណៈ បច្ចុប្បន្ន​វា​គ្រាន់តែ​ជា​គម្រោង​ថ្មី​ថ្មោង​ប៉ុណ្ណោះ៕
X
5s