ការវាយប្រហារទៅលើទីក្រុងប្រ៊ុចសែល ៖ ប្រជាជនបែលហ្សិក កាន់ទុក្ខចំពេលតាមប្រមាញ់ជនសង្ស័យ
ប្រទេសបែលហ្សិក បានចាប់ផ្ដើមកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីប្រ៊ុចសែល ដែលបានបណ្ដាលអោយមនុស្ស៣៤នាក់ស្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួស។
ប៉ូលិស កំពុងតាមប្រមាញ់ជាទ្រង់ទ្រាយធំទៅលើជនសង្ស័យដែលបានបង្ហាញអោយឃើញតាមទូរទស្សន៍ CCTV ក្នុងរយៈពេលដ៏ខ្លីមួយ មុនពេលគ្រាប់បែកពីរគ្រាប់ត្រូវបានបំផ្ទុះ នៅអាកាសយានដ្ឋាន Zaventem កាលពីព្រឹកថ្ងៃអង្គារ។
មួយម៉ោងក្រោយមក ក៏មានការបំផ្ទុះគ្រាប់បែកមួយទៀតនៅលើរថភ្លើងក្រោមដីជិតស្ថានីយរថភ្លើង Maelbeek ។
ក្រុមរដ្ឋឥស្លាម (IS) បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយក៏បានព្រមានថានឹងបន្តធ្វើសកម្មភាពនេះនៅកន្លែងផ្សេងទៀតផងដែរ។
នាយករដ្ឋមន្ត្រីបែលហ្សិក លោក Charles Michel បាននិយាយថា ថ្ងៃអង្គារ គឺជាថ្ងៃសោកនាដកម្ម ដ៏ខ្មៅងងឹត។ លោកនាយករដ្ឋមន្ត្រី ក៏បានជំរុញអោយប្រជាជនរបស់ខ្លួនបង្ហាញនូវភាពស្ងប់ស្ងាត់ និងសាមគ្គីភាព។
មេដឹកនាំពិភពលោកជាច្រើន បានផ្ញើសាររំលែកទុក្ខចំពោះសោកនាដកម្មនេះ។ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានហៅការបំផ្ទុះគ្រាប់បែកនេះថា ការវាយប្រហារដ៏ខ្លាំងនេះប្រឆាំងទៅនឹងមនុស្សដែលគ្មានកំហុស ខណៈដែលមេដឹកនាំសហភាពអឺរ៉ុបទាំង២៨ ឋិតនៅក្នុងការចេញសេចក្ដីថ្លែងការណ៍រួមគ្នា ក្នុងសេចក្ដីថា ការបំផ្ទុះគ្រាប់បែកនេះ គឺជាការវាយប្រហារដោយបើកចំហរមួយ មកលើសង្គមប្រជាធិបតេយ្យ។
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ www.bbc.com