ម្ចាស់ iPad ​រាយការណ៍​ថា មាន​បញ្ហា​លើ​ការ Activate ថេប្លេត​ខ្លួន​បន្ទាប់ពី​អាប់ដេត​ដល់ iOS 9.3​



ថ្មីៗ​នេះ​មាន​សេចក្ដី​រាយការណ៍​ពី​បណ្ដា​ម្ចាស់ iPad ​មួយ​ចំនួន​ថា ក្រោយពី​ពួក​គេ​ធ្វើ​បច្ចុប្បន្នភាព​សូហ្វ៊ែរ​ឡើង​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 រួច​មក គឺ​ជួប​បញ្ហា មិន​អាច​ធ្វើការ Activate ​ថេប្លេត​បាន។ បញ្ហា​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​ប្រើ iPad ធ្វើការ​អាប់ដេត iOS 9.3 តាម​វែបសាយ​គាំទ្រ (support website) របស់​ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Apple បាន​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.3 ​អនុញ្ញាត​ឱ្យ​បណ្ដា​អតិថិជន​ធ្វើ​បច្ចុប្បន្នភាព​បាន​តាំងពី​ដើម​សប្ដាហ៍​នេះ​ម្ល៉េះ។ បច្ចុប្បន្នភាព​សូហ្វ៊ែរ​ថ្មី​នឹង​នាំ​មក​ជូន​នូវ​មុខងារ​ថ្មីៗ​បន្ថែម​ពី​លើ iOS ជំនាន់​មុន ហើយ​អតិថិជន​ក៏​មាន​ការ​សប្បាយ​រីករាយ​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ​ដែរ។ យ៉ាងណា ពេល​នេះ​គេ​បាន​រាយការណ៍​ថា iPad មួយ​ចំនួន​បន្ទាប់ពី​បាន​អាប់ដេត iOS 9.3 នេះ​រួច គឺ​មិន​អាច Activate ​ប្រើ​ថេប្លេត​បាន​ឡើយ។

2016-iPad-Air-3-Release-Date-6

គេ​សង្កេត​ឃើញ​ថា បញ្ហា​ហាក់​កើត​មាន​ចំពោះ​តែ​ថេប្លេត​ស៊េរី​មុនៗ គឺ​ចាប់ពី iPad 2 និង iPad 3។ យ៉ាងណា ពេល​នេះ​គេ​ពុំ​ទាន់​ទទួល​បាន​ប្រតិកម្ម​តប​ពី​ខាង​ក្រុមហ៊ុន Apple ឆ្លើយ​តប​នឹង​បញ្ហា​នេះ​នៅ​ឡើយ៕
X
5s