សម្រង់​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​ជួយ​ឲ្យ​អ្នក​ស្វែងរក​ភាព​ខ្លាំងក្លា​របស់​ខ្លួនឯង​​បើ​អ្នក​មិន​បាន​ជួប​ឧបសគ្គ​ធំៗ​ទេ នោះ​អ្នក​ក៏​មិន​បាន​ដឹង​ថា​អ្នក​ខ្លាំងក្លា​ប៉ុណ្ណា​នោះ​ដែរ។ រឿងរ៉ាវ​ដែល​កើតឡើង​មក​លើ​អ្នក អ្នក​អាច​គ្មាន​អំណាច​គ្រប់គ្រង​វា តែ​ចំពោះ​ការ​ជ្រើសរើស​ថា​តើ​អ្នក​គួរ​ឆ្លើយតប​ចំពោះ​វា​វិញ​បែប​ណា នោះ​គឺជា​អ្វី​ដែល​មាន​អំណាច​ទៅ​លើ។ ខាងក្រោម​នេះ​គឺជា​សម្រង់​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​ជួយ​ឲ្យ​អ្នក​ស្វែងរក​ភាព​ខ្លាំងក្លា​របស់​ខ្លួនឯង​និង​មាន​ភាព​រឹងមាំ​ឡើង​វិញ៖

) «នៅ​ពេល​អ្នក​កំពុង​ជួប​បញ្ហា កំពុង​ជួប​ការ​ឈឺចាប់ ឬ​កំពុង​ត្រូវការ​ជំនួយ ចូរ​ទៅ​រក​អ្នក​ក្រីក្រ។ មាន​តែ​ពួកគេ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​អ្នក​បាន។» John Steinbeck

) «គឺជា​ពេល​ដែល​យើង​ឈឺចាប់​ដែល​យើង​បាន​រៀន​សូត្រ។» Steve Maraboli

) «អ្វី​ដែល​ធ្វើឲ្យ​យើង​ឈឺចាប់​គឺជា​អ្វី​ដែល​ព្យាបាល​យើង។» Paulo Coelho

) «អ្នក​នឹង​គ្មាន​ថ្ងៃ​ដឹង​ពី​ភាព​ខ្លាំងក្លា​របស់​ខ្លួនឯង​នោះ​ទេ​រហូត​ទាល់តែ​មាន​នរណា​ម្នាក់​ធ្វើឲ្យ​អ្នក​ឈឺចាប់​យ៉ាង​ខ្លាំង។» Venkat Disireddy

) «ជន​ដែល​មិន​អាច​ទ្រាំ​នឹង​រឿងរ៉ាវ​អាក្រក់​នឹង​មិន​អាច​រស់នៅ​រហូត​ដល់​ពេល​ឃើញ​រឿងរ៉ាវ​ល្អៗ​នោះ​ឡើយ។» សុភាសិត​ជ្វីស

) «មាន​ពេល​ខ្លះ​អ្នក​មិន​ដឹង​ពី​ភាព​រឹងមាំ​របស់​ខ្លួនឯង​នោះ​ទេ​រហូត​ទាល់តែ​អ្នក​ត្រូវ​ងើប​មក​ប្រឈម​មុខ​ជាមួយ​នឹង​ភាព​ទន់ខ្សោយ​ដ៏​ធំ​បំផុត​របស់​អ្នក។» Susan Gale

) «អ្វី​ដែល​នៅ​ខាងក្រោយ​យើង​និង​អ្វី​ដែល​នៅ​ខាងមុខ​យើង គឺជា​រឿង​តូចតាច​បើ​ប្រៀប​ទៅ​នឹង​អ្វី​ដែល​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​យើង។» Ralph Waldo Emerson

) «អ្នក​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​ជីវិត​នេះ ព្រោះ​អ្នក​រឹងមាំ​គ្រប់គ្រាន់​នឹង​រស់នៅ​វា។» Robin Shama

) «មិន​ថា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ អ្នក​ត្រូវ​ចងចាំ​ថា​អ្នក​តែង​មាន​ជម្រើស​ជានិច្ច។» Deepak Chopra

១០) «នៅ​ពេល​មិន​មាន​ឧបសគ្គ វា​មិន​មាន​កម្លាំង​នោះ​ឡើយ។» Oprah Winfrey

ដោយ៖ ស្រីពៅ