​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​​



Jonh C Maxwell គឺ​​ជា​កវី​និពន្ធ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​​ដែល​ភាគ​ច្រើន​គាត់​និពន្ធ​សៀវភៅ ​ដែល​ទាក់ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ។ គាត់​បាន​បង្ហាញ​ថា​ពេលវេលា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​រាល់​គ្នា។​​​ លក្ខណៈ​មនុស្ស​ទាំង​៥​យ៉ាង​ដែល​បង្ហាញ​ថា​គេ​កំពុង​តែ​ប្រើប្រាស់​ពេលវេលា​ឆ្លាតវៃ​​រួម​មាន៖

១) មនុស្ស​ដែល​មាន​បំណងច្បាស់លាស់៖ នៅ​ពេល​អ្នក​មាន​គោលបំណង​​ក្នុង​ជីវិត អ្នក​​​នឹង​ចង់​ប្រើប្រាស់​ពេលវេលា​ដ៏​ត្រឹមត្រូវ​​​សម្រាប់​អនុវត្ត​កិច្ចការ​ទាំង​នោះ​អោយ​ជោគជ័យ​។ អ្នក​មិន​អាច​​ឈាន​ទៅ​ដល់​ចំណុច​កំពូល​បាន​ទេ​ ប្រសិន​បើ​គ្មាន​គោលដៅ​ច្បាស់​លាស់។

២) មនុស្ស​ដែល​​ផ្ដល់​តម្លៃ​ទៅ​លើ​អ្វី​មួយ៖ អ្នក​ដែល​ប្រើប្រាស់​ពេលវេលា​បាន​ត្រឹមត្រូវ​គឺ​តែងតែ​​ផ្ដល់​តម្លៃ​ទៅ​លើ​កិច្ចការ​ណា​ដែល​គេ​បាន​ចំណាយ​​ពេលវេលា​ទៅ​លើ​វា។ ប្រសិន​បើ​អ្នក​​មិន​​​ចេះ​ផ្ដល់​តម្លៃ​ទៅ​លើ​អ្វី​មួយ​​ដែល​អ្នក​ធ្វើ​នោះ​ទេ​​ វា​ហាក់​ដូច​ជា មនុស្ស​ម្នាក់​គ្មាន​គោលដៅ​ហើយ​រសាត់អណ្ដែត​ដោយ​គ្មាន​កោះ​ត្រើយ​ពិត​ប្រាកដ។

៣) មនុស្ស​ដែល​​ចេះ​ដឹង​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឯង៖​ ​លោក​ Jim Sundberg ដែល​ជា​កីឡាករ​អាជីព​ខាង​ផ្នែក​​​Baseball នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​៖​ «អ្នក​គួរ​ចេះ​ស្វែងរក​ភាព​ប្លែក​ពី​គេ​របស់​អ្នក​ហើយ​​ អប់រំ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​វា»។ ​​ ដូច្នេះ​អ្នក​គួរ​ប្រើប្រាស់​ពេល​ស្វែងរក​ភាព​ខ្លាំង​របស់​អ្នក ​ហើយ​​អនុញ្ញាត​អោយ​វា​អាច​ដឹក​នាំ​អ្នក​ដោយ​ជោគជ័យ។

៤) មនុស្ស​ដែល​ចេះ​ជ្រើសរើស​សុភមង្គល៖​ អ្នក​ត្រូវ​ស្វែងរក​ពេល​វេលា​ខ្លះ ​​ដើម្បី​សម្រាក​កម្សាន្ត​សប្បាយ​ក៏​ដូច​ជា​បន្ធូរ​អារម្មណ៍។ អ្នក​នឹង​ប្រើប្រាស់​ពេលវេលា​​បាន​ត្រឹមត្រូវ​ប្រសិន​បើ​អ្នក​​ចេះ​ចំណាយ​ពេល​វេលា​ជាមួយ​គ្រួសារ​​មិត្តភ័ក្ដិ​ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត​​។​​

៥) មនុស្ស​ដែល​ចេះ​ចាត់​ចែង​ការងារ៖​ អ្នក​នឹង​មិន​ខាត​បង់​ពេលវេលា​ទេ​ប្រសិន​បើ​ អ្នក​ចេះ​ចាត់ចែង​ការងារ​ហើយ​​មាន​គម្រោង​ការ​ក្នុង​ការ​ធ្វើ​អ្វី​មួ​យ​ច្បាស់លាស់​នោះ៕

ដោយ៖​ ព្រំ​សុវណ្ណកណ្ណិកា

X
5s