គន្លឹះ៣យ៉ាង ជួយឲ្យអ្នកឆ្លងផុតពីគ្រោះថ្នាក់ នៃការប្រលងបញ្ចប់ការសិក្សា
ពេលអ្នកជាសិស្សរៀននៅវិទ្យាល័យ អ្នកតែងគិតថាចង់ទៅរៀនសាកលវិទ្យាល័យអោយបានលឿនជាងនេះ។ ប្រហែលការគិតរបស់អ្នកវាងាយស្រួល ។ តែក៏អាចមិនដូច្នោះទាំងស្រុងផងដែរ។ របៀបនៃការសិក្សាក៏ដូចជាការប្រលងគឺមានលក្ខណៈខុសគ្នារវាងវិទ្យាល័យនិងសកលវិទ្យាល័យ។ ដូច្នេះខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) អ្នកត្រូវបង្ហើយកិច្ចការនានាអោយរួចរាល់៖ ត្រូវចេះរៀបចំ ពេលវេលាអោយបានគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការស្រាវជ្រាវនានាដែលសាស្ត្រាចារ្យបានផ្ដល់អោយ។ អ្នកអាចនឹងគ្មានពេលធ្វើការបានដិតដល់ប្រសិនបើគ្មានកាលវិភាគច្បាស់លាស់សម្រាប់ធ្វើកិច្ចការទាំងនោះ ព្រោះ អ្នកមិនមែនរៀនតែមួយមុខវិជ្ជានោះទេ។
២) បង្កើតការសិក្សាជាក្រុម៖ ការសិក្សាជាក្រុមមុននឹងថ្ងៃប្រលងមកដល់គឺពិតជាផ្ដល់ផលវិជ្ជមានច្រើនណាស់។ អ្នកអាចមានភាពភ័យខ្លាចឬក៏មិនយល់ពីចំណុចក្នុងមេរៀនណាមួយ។ ហើយមិនដឹងថាត្រូវសួរអ្នកណា។ការសិក្សាជាក្រុមនឹងជួយអ្នកបានច្រើន។
៣) ប្រសិនអ្នកមានកិច្ចការស្រាវជ្រាវជាក្រុមអ្នកគួរធ្វើប្រធានក្រុម៖ ការធ្វើការងារជាក្រុមគឺជារឿងមួយដែលមិនអាចជៀសបានទេ ។ ពេលខ្លះអ្នកក៏សប្បាយពេលបានមិត្តរួមក្រុមដែលចេះជួយអ្នក។ តែក៏មានពេលខ្លះអ្នកត្រូវហត់ចិត្តខ្លាំងផងដែរ។ វាជារឿងមួយងាយស្រួល ប្រសិនបើអ្នកអាចធ្វើជាប្រធានក្រុមព្រោះអ្នកអាចមានឱកាសច្រើនក្នុងការបញ្ចេញសមត្ថភាពខ្លួនឯង។ ហើយទទួលបានពិន្ទុដែលអ្នកសាកសមនឹងបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.mtv.com