ពេលអ្នកអស់គំនិតថានឹងត្រូវធ្វើអ្វីសម្រាប់ជីវិតខ្លួនឯង តើអ្នកគួរធ្វើអ្វីបន្ទាប់?
ពេលខ្លះអ្នកតែងមានអារម្មណ៍ស្មុគស្មាញខ្លាំង រាល់ពេលដែលគិតពីអនាគតដ៏វែងឆ្ងាយមួយនោះ។ អ្នកតែងមានចម្ងល់នៅក្នុងចិត្តរៀងរាល់ថ្ងៃ ហើយនឹងគ្មានថ្ងៃស្រាយចេញប្រសិនបើអ្នកមិនបានជ្រើសផ្លូវដ៏ត្រឹមត្រូវនោះ។ ប្រសិនបើអ្នកមិនច្បាស់ថាជំហានដំបូងត្រូវដើរតាមផ្លូវណាអោយល្អ ខាងក្រោមនេះជាចំណុចចាប់ផ្ដើមសម្រាប់អ្នក៖
១) ដើរតាមបុគ្គលដែលកំពុងធ្វើអ្វីដែលអ្នកពេញចិត្ត៖ នៅពេលអ្នកដើរតាមបុគ្គលម្នាក់ដែលកំពុងតែធ្វើកិច្ចការមួយដែលអ្នកពេញចិត្ត វាអាចជាផ្នែកជួយអ្នកទទួលបានចំណេះដឹងថ្មី ៗប្លែក ៗ ជាច្រើនដែលអ្នកមិនងាយនឹងជួបប្រទះ។
២) ព្យាយាមចូលទៅជិតអ្វីដែលអ្នកពេញចិត្ត៖ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍បង្កើតអាជីវកម្មអ្វីមួយ អ្នកត្រូវព្យាយាមខិតទៅជិតវាកាន់តែជិតកាន់តែប្រសើរ។ ការខិតទៅកាន់តែជិត ឱកាសក្នុងការទទួលបានជោគជ័យក៏កាន់តែខ្ពស់។
៣) ស្វែងរកមិត្តណាដែលកំពុងស្វែងរកអ្វីដូចអ្នក៖ តើអ្នកណាទៅដឹងថាពួកគេពេលខ្លះក៏អាចមានការពេញចិត្តដូចអ្នកដែរ។ ដូចនេះអ្នកនឹងមានផលចំណេញដោយសារតែមិត្តភ័ក្ដិនេះក៏អាចក្លាយជាអ្នកផ្ដល់យោបល់ដ៏ល្អមួយផងដែរ។ ពេលខ្លះគេក៏ទទួលបានព័ត៌មានល្អៗជាច្រើនមកចែកចាយដល់អ្នកបន្តក៏មាន។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.success.com