វិធី​៣​យ៉ាង​ធ្វើ​អោយ​ជីវិត​អ្នក​កាន់​តែ​សប្បាយ​​​រីករាយជាងមុន មិនថាជួប​បញ្ហាអ្វីនោះទេ​



​​ ពេល​អ្នក​ស្ថិត​ក្នុង​វ័យ​ធ្វើ​ការងារ​​អ្នក​តែង​មាន​អារម្មណ៍​ថា ​​ការងារ​អ្នក​ពេល​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ហើយ​ពេល​ខ្លះ​ទៀត​ក៏​បរាជ័យ​ដល់​ថ្នាក់​មិន​អាច​ទទួល​យក​បាន​។ តែ​វា​មិន​​មែន​ជា​បញ្ហា​អ្វី​ធំ​ដំ​ទេ​​ ពីព្រោះ ​នេះ​ជា​ជីវិត​ ហើយ​យ៉ាង​ណា​ក៏​អ្នក​បាន​សាកល្បង​វា​រួច​ទៅ​​ហើយ​ដែរ។ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ចេះ​ធ្វើ​អ្វី​ដែល​ជួយ​អោយ​ជីវិត​អ្នក​ស្រស់​បំព្រង​និង​មាន​ន័យ​ជាង​នេះ​​តាម​រយៈ​​​៖​ ១) ចេះ​ដឹក​នាំ​ខ្លួន​ឯង៖ ​នេះ​គឺ​ជា​ការ​ដឹក​នាំ​ខ្លួន​ឯង​អោយ​ទៅ​ដល់​ភាព​ជោគជ័យ។ តែ​ត្រូវ​ធ្វើ​អ្វី​ដែល​​មិន​មែន​សម្រាប់​តែ​ការ​ជោគ​ជ័យ​ពី​៥​ទៅ​១០​ឆ្នាំ​នោះ​ទេ។ ​វា​ត្រូវ​តែ​​ជា​ការ​ជោគជ័យ​ចុង​ក្រោយ​បង្អស់​ដែល​អ្នក​គួរ​ទទួល​បាន។ អ្នក​ត្រូវ​ចេះ​ដាស់​តឿន​ខ្លួន​ឯង​ពី​​អ្វី​ដែល​នាំ​អោយ​​អ្នក​ទៅ​ដល់​កន្លែង​ជោគជ័យ​នោះ។ ២) គួរ​ផ្ដល់​ពេល​កម្សាន្ត​សម្រាប់​ខ្លួន​ឯង​៖ អ្នក​ខិតខំ​ច្រើន​ណាស់​សម្រាប់​ជីវិត​របស់​អ្នក​ ។​ តែ​ហេតុអ្វី​ក៏​មិន​ផ្ដល់​ពេល​ខ្លះ​សម្រាប់​ធ្វើ​អោយ​ខ្លួន​ឯង​សប្បាយ​ចិត្ត។ ផ្ដល់​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​តំបន់​ណាមួយ​សម្រាប់​ខ្លួន​ឯង​ ។ ការ​ធ្វើ​ការ​ហួសហេតុ​ពេក​គឺ​ហាក់​ដូច​ជា​ដុត​សម្លាប់​ខ្លួន​ឯង​អីចឹង​។ ៣) ត្រូវ​ចេះ​សប្បាយ​រីករាយ​ខ្លះ៖ ​ គ្មាន​នរណា​ម្នាក់​ដែល​ចាំ​តែ​នៅ​ទី​នោះ ​ហើយ​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត​បាន​ទេ។ វា​ទាមទារ​អោយ​អ្នក​ខ្លួន​ឯង​ចេះ​ដាស់​តឿន​ខ្លួន​ឯង។ វា​មិន​ពិបាក​ឡើយ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ធ្វើ​អោយ​ខ្លួន​ឯង​សប្បាយ​នោះ​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.success.com
X
5s