២១ប្រទេស អនុញ្ញាត​អោយ​មនុស្ស​ភេទ​ដូច​គ្នា​ រៀបការ​ស្រប​ច្បាប់​



ជា​ទូទៅ​ការ​រៀបការ​ ​យើង​ច្រើន​តែ​ឃើញ​​ ​មនុស្ស​ប្រុស​មនុស្ស​ស្រី​រៀបការ​ជាមួយគ្នា តែ​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​២១​មួយ​ហើយ​ ដែល​អនុញ្ញាត​អោយ​មនុស្ស​មាន​ភេទ​ដូច​គ្នា​រៀបការ​ជា​មួយ​គ្នា​បាន​។ ការ​រៀបការ​មនុស្ស​មាន​ភេទ​ដូច​គ្នា​នេះ គឺ​បុរស​អាច​រៀបការ​ជា​មួយ​បុរស​បាន ស្រ្តី​អាច​រៀបការ​ជា​មួយ​ស្រ្តី​បាន។ ភាគច្រើន​ប្រទេស​ដែល​អនុញ្ញាត​អោយ​មនុស្ស​ភេទ​ដូចគ្នា​រៀបការ​ជា​មួយ​គ្នា​បាន​នោះ គឺ​ប្រទេស​នៅ​ប៉ែក​ខាង​អឺរ៉ុប និង​អាមេរិក។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ទាំង​២១ ព្រម​ទាំង​ឆ្នាំ​ដាក់​អោយ​អនុវត្ត​​ច្បាប់​ ដែល​អនុញ្ញាត​អោយ​មនុស្ស​មាន​ភេទ​ដូច​គ្នា​ រៀបការ​ជា​មួយ​គ្នា​បាន​ដោយ​ស្រប​ច្បាប់ ៖ ១) ហុឡង់ដ៍ (២០០០) ២)​​ បែលហ្សិក (២០០៣) ៣)​​ កាណាដា (២០០៥) ៤) អេស្ប៉ាញ (២០០៥) ៥) អាហ្វ្រិកខាងត្បូង (២០០៦) ៦) ន័រវែស (២០០៩) ៧) ស៊ុយអែត (២០០៩) ៨) អាហ្សង់ទីន (២០១០) ៩)​ អ៊ីស្លង់ (២០១០) ១០) ព័រទុយហ្គាល់ (២០១០) ១១) ដាណឺម៉ាក (២០១២) ១២) ប្រេស៊ីល (២០១៣) ១៣) អង់គ្លេស​និង​វេលស៍ ​(២០១៣) ១៤) បារាំង (២០១៣) ១៥) នូវែលហ្សេឡង់ (២០១៣) ១៦) អ៊ុយរុយហ្គាយ (២០១៣) ១៧) លុចហ្សំបួរ (២០១៤) ១៨) ស្កុតឡែន (២០១៤) ១៩) ហ្វាំងឡង់​ (ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥ ​អនុវត្ត​ឆ្នាំ ២០១៧) ២០) អៀរឡង់​(២០១៥) ២១) សហរដ្ឋ​អាមេរិក (២០១៥)៕ ប្រែ​សម្រួល ៖ សុខា នីកា ប្រភព ៖ time.com
X
5s