​វេជ្ជបណ្ឌិត​​រុស្ស៊ី​ម្នាក់​ដែល​សម្លាប់​​​អ្នក​ជំងឺ​ដោយ​ដាល់​មួយ​ដៃ​ ​ជាប់​ពន្ធនាគារ​ ៩​ឆ្នាំ​​



​​​វេជ្ជបណ្ឌិត​ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​គេ​ចាប់​កាមេរ៉ា​ CCTV ​បាន​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​សម្លាប់​ជន​ស្រវឹង​ម្នាក់​ដោយ​ដាល់​តែ​មួយ​កណ្ដាប់​ដៃ ត្រូវ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៩​ឆ្នាំ។ ​នេះ​បើ​​យោង​តាម​​សេចក្តី​រាយការណ៍​ពី​ The Independent។

​លោក​វេជ្ជ​បណ្ឌិត​ម្នាក់​នោះ​ មាន​ឈ្មោះ​ថា​ Ilya Zelendinov ​មក​ពី​ទីក្រុង​ Belgrod ​ត្រូវ​បាន​រក​ឃើញ​​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ថា​​បាន​ដាក់​ជន​រង​​គ្រោះ​​ស្រវឹង​ស្រា​ម្នាក់​ចំ​ក្បាល​ ​​ឱ្យ​ដួល​មក​លើ​ឥដ្ឋ​។ ​ជន​រង​គ្រោះ​បាន​​​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ ​និង​បាន​ស្លាប់​​តែ​ម្ដង។

​ក្រៅ​ពី​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ វេជ្ជ​បណ្ឌិត​រូប​នេះ​​ត្រូវ​បាន​​ព្យួរ​​អាជ្ញាប័ណ្ណ​ជា​វេជ្ជ​បណ្ឌិត៕ ដោយ៖ រតនៈវិភូ