​​សម្រង់​សម្ដី​បំផុសគំនិតសំខាន់ៗ​របស់​​ប្រធានាធិបតី​៥​រូប​របស់​​សហរដ្ឋអាមេរិក​



១) ​«​ក្នុង​ពេល​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត ​​នោះ​មាន​ន័យ​ថា ​ជោគជ័យ​នឹង​ជិត​មក​ដល់​»។​ ---ដោយ​លោក ​William McKinley ​ប្រធានាធិបតី​ទី​២៥​របស់​អាមេរិក​ ២) ​«​មនុស្ស​សុទិដ្ឋិនិយម​ ​ជា​មនុស្ស​ដែល​អាច​ធ្វើ​ឲ្យ​ការ​លំបាក​របស់​ខ្លួន​ទៅ​ជា​ឱកាស ចំណែក​មនុស្ស​ទុទ្ទិដ្ឋិនិយម​វិញ ​​​ធ្វើ​ឲ្យ​ឱកាស​ទៅ​ជា​បញ្ហា​»។ ​---ដោយ​លោកHarry S. Truman​ ប្រធានាធិបតី​ទី៣៣​របស់​អាមេរិក​ ៣) ​«​ខ្ញុំ​មិន​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន​ទេ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ជួយ​នរណា​ម្នាក់​បាន​»។---ដោយ​លោកRonald Reagan ​​ប្រធានាធិបតី​ទី​៤០​របស់​អាមេរិក​ ៤) ​«​តើ​អ្នក​ចង់​ដឹង​ថា ​អ្នក​​ជា​នរណា​ទេ? ​កុំ​សួរ​ ​​តែ​ត្រូវ​បញ្ចេញ​សកម្មភាព​!​ ​សកម្មភាព​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អ្នក​»។ ​​---ដោយ​​លោកThomas Jefferson ​​​ប្រធានាធិបតី​ទី​៣​របស់​សហរដ្ឋអាមេរិក​ ៥) «​ប្រសិន​បើ​សកម្មភាព​របស់​អ្នក​ ​ជំរុញ​ឲ្យ​អ្នកដទៃ​សុបិន​កាន់​តែ​ច្រើន ​​រៀន​កាន់​តែ​ច្រើន​ ​ធ្វើ​កាន់​តែ​ច្រើន​ ​និង ​​​ក្លាយ​ជា​អ្វី​មួយ​កាន់​តែ​ច្រើន​នោះ ​មាន​ន័យ​ថា ​អ្នក​គឺ​ជា​មេដឹកនាំ​»។​​---ដោយ​លោក​​ ​John Quincy Adams​ ប្រធានាធិបតី​​ទី​៦​របស់​អាមេរិក​៕ ​ប្រភព៖ www.cheatsheet.com