​រឿង​ប្លែកៗ​ទាំង​៩​យ៉ាង​របស់​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​ ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​​​និង ​តក់ស្លុត​​



នៅ​ពេល​ដែល​យើង​នឹក​ឃើញ​ដល់​អារ៉ាប៊ីសាអ៊ូឌីត​​ ​ យើង​តែងតែ​នឹកឃើញ​ដល់​ប្រទេស​មូស្លីម​ដែល​មាន​ច្បាប់​ខុស​ប្លែក​ពី​ប្រទេស​ទូទៅ​និង​មិន​មាន​ប្រជាធិបតេយ្យ​ភាព​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​អ្នក​មិន​ដែល​ធ្លាប់​ដឹង​ហើយ​ក៏​អាច​នឹង​មាន​ភាព​ភ្ញាក់ផ្អើល​ផង​ដែរ៖ ១) ប្រជាជន​ពាក់​ស្បៃ​មុខ​គ្រប់​ទីកន្លែង៖ ស្ត្រី​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ពាក់​ស្បៃមុខ មិន​ថា​អ្នក​កាន់​សាសនា​អ្វី​ក៏​ដោយ។ ដូច្នេះ​អ្នក​មិន​បាច់​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​នោះ​ទេ​នៅ​ពេល​ដែល​ឃើញ​ស្ត្រី​ទាំងអស់​គ្រប​ដណ្ដប់​ក្រណាត់​ទាំង​ស្រុង​នៅ​ទី​សាធារណៈ​របស់​អា​រ៉ាប់​ប៊ី​សា​អូ​ឌីត។ រីឯ​ក្មេង​ស្រី​តូច​ៗ​ត្រូវ​បាន​លើកលែង​ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ចាប់​ផ្ដើម​ធ្វើ​បែប​នេះ​ដូច​គ្នា​នៅ​ពេល​ដែល​ពួកគេ​ឈាន​ដល់​ពេញវ័យ។ ២) ធ្វើ​ការ​អធិដ្ឋាន​យ៉ាង​ញឹកញាប់៖ ហាង​លក់​ទំនិញ​ត្រូវ​បិទ​តូប​របស់​ខ្លួន​ចំនួន​៣០​នាទី​ដើម្បី​ធ្វើការ​អធិដ្ឋាន​ហើយ​​វា​មិនមែន​កើតឡើង​តែ​ម្ដង​នោះ​ទេ​ប៉ុន្តែ​គឺ៥​ដងក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​អ្នក​គួរ​តែ​ដឹង​ពី​កាលវិភាគ​អធិដ្ឋាន​មុន​នឹង​ទៅ​ដើរ​ទិញ​ឥវ៉ាន់។ ៣) ការ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​៖ ការ​កាត់​ទោស​សម្លាប់​នឹង​កើត​ឡើង​នៅ​ទី​សាធារណៈ​គ្រាន់​តែ​មិន​មែន​នៅ​ក្នុង​ផ្សារ​ឬ​ផ្សារ​ទំនើប​ជាដើម។ អ្នក​អាច​មើល​ឃើញ​អ្នក​ទោស​ទទួល​បាន​ការ​ពិន័យ​របស់​ខ្លួន​នៅ​ក្នុង​វិធី​ផ្សេងគ្នា​ដូច​ជា​ ទទួល​ការ​បាញ់ ព្យួរ​ក ឬ​កាត់​ក្បាល​ជាដើម។ ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​មើល​អ្នក​មិន​បាច់​ខ្មាសអៀន​នោះ​ទេ​ព្រោះ​ថា​នឹង​មាន​មនុស្ស​មនុស្ស​ជាច្រើន​ទៀត​ចូល​រួម​ចង់​ដឹង​ចង់​ឃើញ​ផង​ដែរ​។ ៤) គ្រឿង​ស្រវឹង​ត្រូវ​បាន​ហាម​មិន​ឲ្យ​ទទួលទាន​ឬ​នាំ​ចូល៖ អ្នក​នឹង​មាន​ការ​ពិបាក​មែនទែន​ក្នុង​ការ​ស្វែង​រក​គ្រឿង​ស្រវឹង​ដើម្បី​ពិសា​ ហើយ​អ្នក​ក៏​មិន​អាច​យក​ពី​ខាង​ក្រៅ​មក​ញាំ​បាន​ដែរ​ព្រោះ​វា​នឹង​ចាត់​ទុក​ថា​ជា​រឿង​មួយ​ខុស​ច្បាស់​។ ៥) អ្នក​នឹង​មិន​ងាយ​ប្រទះ​ឃើញ​សត្វ​ឆ្កែ​នោះ​ទេ៖ សត្វ​ឆ្កែ​មិន​មាន​ការ​ពេញ​និយម​ក្នុង​ការ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​នោះ​ទេ។ ទោះ​យ៉ាង​ណា​អ្នក​អាច​ឃើញ​សត្វ​ឆ្កែ​នៅ​ជុំវិញ​បរិវេណ​សាធារណៈ​ដែរ​ តែ​គេ​ប្រើក្នុងន័យជា ​អ្នក​យាម​ ក្រុម​អ្នក​សង្គ្រោះ ឬ​ប្រមាញ់​ជាដើម។ ៦) ស្ត្រី​មិន​អាច​បើកបរ​ទៅ​ណា​តែ​ម្នាក់​ឯង​នោះ​ទេ៖ អ្នក​មិន​អនុញ្ញាត​ឲ្យ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​នោះ​ទេ​ ទាល់​តែ​មាន​មនុស្ស​ប្រុស​ដែល​ជាប់​សាច់ឈាម​ជាមួយ​អ្នក​នៅ​ជាមួយ​។ ៧) គ្មាន​រោង​កុន​នោះ​ទេ៖ នេះ​កើត​ឡើង​ដោយ​សារ​តែ​ពួកគេ​ប្រកាន់​ពី​រឿង​ភេទ​ជា​ខ្លាំង​ដោយ​ហេតុ​ថា​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​មិន​អាច​នៅ​មើល​ជាមួយ​គ្នា​បាន​ទេ។ ៨) ការ​ធ្វើ​ចរាចរណ៍​យ៉ាង​លំបាក៖ ការ​ធ្វើ​ដំណើរ​គឺ​ដូច​ជា​ប្រណាំង​ឡាន​ឬ​ម៉ូតូ​បែប​នោះ​ដែរ​ដែល​ធ្វើ​ឲ្យ​ភាព​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង។ ៩) ការ​ស្រលាញ់​ភេទ​ដូចគ្នា៖ នេះ​អាច​មក​ដោយ​សារ​តែ​មាន​ការ​ផ្ដាច់​ការ​រស់នៅ​ជិត​គ្នា​រវាង​ភេទ​ប្រុស​និង​ភេទ​ស្រី​នេះ​ឯង​ដែល​ធ្វើ​ឲ្យ​ពួកគេ​បែរ​ទៅ​ស្រលាញ់​អ្នក​ដែល​មាន​ភេទ​ដូចគ្នា៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.whenonearth.com